ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន


ភ្នំពេញ៖
នាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ នៅសាលប្រជុំនៃវិមាន៧មករា ឯកឧត្តម ជីវ ស៊ុនហេង សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយឯកឧត្តមអនុប្រធានប្រចាំការ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមបណ្តាក្រសួង-ស្ថាប័ន ក្រោមអធិបតីភាពឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាល សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកក្រសួង-ស្ថាប័ននៃយុវជនគណបក្សថ្នាក់កណ្តាល។

សូមជម្រាបថា កិច្ចប្រជុំនាពេលនេះមានវត្តមានចូលរួមពីថ្នាក់ដឹកនាំផ្នែកក្រសួង-ស្ថាប័ននៃយុវជនគណបក្សថ្នាក់កណ្តាល ប្រធាន អនុប្រធានប្រចាំការនៃយុវជនគណបក្សក្រសួង-ស្ថាប័ន ជំនួយការផ្នែកក្រសួង-ស្ថាប័ន សរុបប្រមាណជាង ៦០រូប ក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពការងារ សម្របសម្រួល និងលើកទឹកចិត្តយុវជនគណបក្សប្រជាជនកម្ពុជា លើការងារនយោបាយ សតិអារម្មណ៍ ចាត់តាំង ជាពិសេស ពង្រឹង ពង្រីក និងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ អង្គការចាត់តាំង បន្តពង្រីកសមាជិកថ្មី ព្រមទាំងថែរក្សា និងពូនជ្រំសមាជិក សមាជិកាទាំងអស់នូវស្មារតី សតិអារម្មណ៍ និងចំណេះដឹង ដោយក្តាប់ឱ្យជាប់នូវគោលនយោបាយ សេចក្ដីសម្រេចចិត្តនានា ជឿជាក់ និងហ៊ានការពារមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស ៕

















Previous Post Next Post