អភិបាលខេត្តបាត់ដំបង ណែនាំអាជ្ញាធរ និងមន្រ្តីជំនាញបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលដំណើរវិលត្រឡប់មកពីប្រទេសថៃរបស់ពលករខ្មែរ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តបាត់ដំបង ណែនាំអាជ្ញាធរ និងមន្រ្តីជំនាញបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលដំណើរវិលត្រឡប់មកពីប្រទេសថៃរបស់ពលករខ្មែរ


ភ្នំពេញ៖
នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយមន្រ្តី និងកងកម្លាំងប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង និងបន្តដឹកនាំកិច្ចប្រជុំពិភាក្សាកិច្ចការផ្សេងៗនៅតាមបណ្តាច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅសាលាស្រុកសំពៅលូន ដោយមានការចូលរួមពី អភិបាលរងនៃគណៈអភិបាលខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទជុំវិញខេត្ត លោកអភិបាលស្រុក និងអ្នកពាក់ព័ន្ធផ្សេងទៀត។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរនិងកងកម្លាំងត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលការវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេស និងត្រូវបង្កលក្ខណៈងាយស្រួលធ្វើយ៉ាងណាឱ្យពលករបានជិះរថយន្តក្រុងដោយឥតគិតថ្លៃទៅស្រុកដល់កំណើតប្រកបដោយសុខសុវត្ថិភាព។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា កន្លងមក អាជ្ញាធរ កងកម្លាំង និងក្រុមការងារបានខិតខំធ្វើបានយ៉ាងល្អប្រសើក្នុងការសម្រួលជួយជញ្ជូនអីវ៉ាន់ពលករដាក់រថយន្តដោយរលូន ហើយការទទួលបងប្អូនពលករកន្លងមក គឺមិនមានជាបញ្ហាណាមួយធ្ងន់ធ្ងរឡើយ ដែលនេះគឺជាជោគជ័យមួយរបស់រដ្ឋបាលខេត្តបាត់ដំបង។

ឯកឧត្តមអភិបាលខេត្ត បានណែនាំអភិបាលក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធ ខិតខំជំរុញឱ្យបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបង្កើនការដាំដុះបង្កបង្កើនផល និងស្វែងរកការងារធ្វើក្នុងស្រុក ដើម្បីជួយសេដ្ឋកិច្ច ប្រទេសជាតិ និងជីវភាពកាន់តែប្រសើរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរក្រុង ស្រុក ត្រូវបន្តយកចិត្តដាក់លើក្រុមគ្រួសារកងទ័ពជួរមុខ ដែលជួបការលំបាកខ្លាំងនៅក្នុងមូលដ្ឋាន ៕


















Previous Post Next Post