អភិបាលខេត្តក្រចេះ នាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៤៦គ្រួសារ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តក្រចេះ នាំយកអំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៤៦គ្រួសារ


ភ្នំពេញ៖
នាព្រឹកថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនគ្រួសាររងគ្រោះដោយទឹកជំនន់ ដែលជម្លៀសមកនៅតាមដងផ្លូវ ទីទួលសុវត្ថិភាពនានា ចំនួន៤៦គ្រួសារ ក្នុងសង្កាត់ក្រចេះ (ភូមិក្រចេះ ២គ្រួសារ និងភូមិដូនជ្រាំ ៤៤គ្រួសារ) នៅបរិវេណអនុសាខាកាកបាទក្រហមកម្ពុជាក្រុងក្រចេះ។

អំណោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ឃីត ១កញ្ចប់ (សារុង-មុង-ភួយ-ក្រមា), មី ១កេស, ៤.ត្រីខ ១យួរ, អាវយឺត ៣អាវ, ម៉ាស់ក្រណាត់មួយចំនួន, និងថវិកា ៥ម៉ឺនរៀល។

ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីស្រឡាញ់នឹករលឹកក្រៃលែង ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយការយកចិត្តទុកដាក់សុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ 

ជាពិសេសនាពេលថ្មីនេះ បញ្ហាជម្លោះព្រំដែន បងប្អូនប្រជាពលរដ្ឋ ជាពលករទៅធ្វើការនៅប្រទេសថៃ ទើបត្រឡប់មកស្រុកកំណើតវិញ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី គឺរដ្ឋបាលខេត្តក្រចេះ បានរៀបចំរថយន្តរបស់រដ្ឋបាលខេត្ត ទៅទទួលពលករនៅតាមបណ្តោយព្រំដែន ដឹកយកមកលំនៅដ្ឋានវិញ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ពលករ និងកាត់បន្ថយការចំណាយជាដើម។

ឯកឧត្តម វ៉ា ថន ក៏បានផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវបន្តតាមដានជាប់ជានិច្ចចំពោះស្ថានភាពរស់នៅ និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងបានណែនាំដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នខ្ពស់ព្រោះនៅមានឥទ្ធិពលនៃព្យុះបន្តបោកបក់មកលើប្រទេសកម្ពុជា អាចនឹងមានទឹកជន់ឡើងបន្ថែមទៀតជាពិសេសត្រូវមើលថែក្មេងៗ មនុស្សចាស់ និងជនងាយរងគ្រោះឱ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ក៏ដូចជាការការពារពីសត្វអសិរពិសខាំ ឬទិចជាដើម និងត្រូវប្រញាប់រួសរាន់ទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលជិត ហើយប្រសិនបើមានទឹកជំនន់ត្រូវរកទីទួលសុវត្ថិភាព ៕

















Previous Post Next Post