ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញនាំយកអំណោយរបស់សម្តេចតេជោ ជូនវីរកងទ័ពការពារប្រសាទតាមាន់ ប្រាសាទតាក្របី និងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញនាំយកអំណោយរបស់សម្តេចតេជោ ជូនវីរកងទ័ពការពារប្រសាទតាមាន់ ប្រាសាទតាក្របី និងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ


ភ្នំពេញ៖
នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានដូចជា៖ គ្រឿងឧបភោគ បរិភោគ ឱសថ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ប្រគល់ជូនដល់វីរកងទ័ពការពារប្រាសាទតាមាន់ ប្រាសាទតាក្របី និងមន្ទីពេទ្យបង្អែកខេត្តឧត្តរមានជ័យ នៅសាលាខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងប្រសិទ្ធពរជ័យរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់វីរកងទ័ពដែលកំពុងឈរជើងយ៉ាងរឹងមាំនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងថ្នាក់ដឹកនាំ អាជ្ញាធរខេត្តឧត្តរមានជ័យ ៕












Previous Post Next Post