ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តន៍ការងារបន្តនាខែខាងមុខ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកនាយ នាយរងការិយាល័យជំនាញលោក មេបញ្ជាការ មេបញ្ជាការរង ទទួលសេនាធិការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ ៣០៣/៦២១ លោកអធិការ អធិការរងទទួលផែនសេនាធិការនគរបាលក្រុង/ស្រុកទាំង៥ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំង៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ទាំង២១ ផងដែរ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍បើកកិច្ចប្រជុំនិងបានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ម៉ិញ ឈុន នាយការិយាល័យសរុបផែនការឡើងអានរបាយការណ៍សង្ខេបស្តីពីកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំ ខែសីហា និងលើកទិសដៅអនុវត្តបន្តនាខែខាងមុខ និងបានអានខ្លឹមសារស្តីពីការផ្សព្វផ្សាយលក្ខណ:សម្បត្តិទាំងប្រាំ ទៅលើការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។
ទន្ទឹមនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានអនុញ្ញាតឱ្យលោកស្នងការរង ព្រមទាំងលោកនាយការិយាល័យជំនាញព្រមទាំងលោកអធិការនគរបាលក្រុង/ស្រុក និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលលើកយកទាំងបញ្ហាប្រឈមមួយចំនួន និងការងារដែលសម្រេចបាន លោកឧត្តមសេនីយ៍ទោ ស្នងការ បានជំរុញដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ២១ឃុំ/សង្កាត់ នៅគ្រប់អធិការដ្ឋាននគរបាលក្រុង/ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ២១ឃុំ/សង្កាត់ ត្រូវធ្វើបច្ចុប្បន្នភាពកម្លាំងនិងត្រូវធ្វើការកំណត់ម៉ោងពេលវេលាម៉ោងបំរើការងារអោយបានច្បាស់លាស់ និងបន្តយកចិត្តទុកដាក់បង្កើននូវការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនិងអ្នកដែលមានអត្តសញ្ញាណប័ណ្ណដែលអស់សុពលភាពផងដែរ ក្នុងនោះលោកឧត្តមសេនីយ៍ទោ ឡោ សុខា ក៏បានផ្ដល់ជូននូវកុំព្យូទ័រចំនួន ២០គ្រឿង ទៅដល់ការិយាល័យចំនួន ២០ការិយាល័យផងដែរ ៕