ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីយន្តការគាំទ្រដល់ពលករខ្មែរត្រឡប់មកកម្ពុជាវិញ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីយន្តការគាំទ្រដល់ពលករខ្មែរត្រឡប់មកកម្ពុជាវិញ


ភ្នំពេញ៖
នាព្រឹកថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស សេរីវិចិត្រ អគ្គនាយករងអន្តោប្រវេសន៍ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយអំពីយន្តការគាំទ្រដល់ពលករខ្មែរត្រឡប់មកកម្ពុជាវិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជា្ជជីវៈ និងឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅសាលប្រជុំបន្ទប់ខេត្តព្រៃវែង ទីស្ដីការក្រសួងមហាផ្ទៃ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្នុងការសម្រួលដល់ការវិលត្រឡប់របស់ពលករខ្មែរមកពីប្រទេសថៃវិញ និងការជួយដោះស្រាយការងារជូនពួកគាត់។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើបទបង្ហាញជូនដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តព្រៃវែង និងខេត្តបាត់ដំបង ដោយរំលេចអំពី ការទទួលស្វាគមន៍ពលករខ្មែរតាមច្រកព្រំដែនកម្ពុជា ថៃ ស្ថានភាពនៃការវិលត្រឡប់មកវិញរបស់ប្រជាពលរដ្ឋ និងពលករខ្មែរ ការគាំពាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការប្រៀបធៀបអត្ថប្រយោជន៍នៃការធ្វើការងារនៅប្រទេសថៃ និងប្រទេសកម្ពុជា។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្សព្វផ្សាយពីប្រព័ន្ធ Hotline 1297 និងជំរុញឱ្យមានការណែនាំដល់បងប្អូនពលករចុះឈ្មោះស្វែងរកការងារធ្វើ ដើម្បីភាពងាយស្រួល និងចំណេញពេលជាងធ្វើដំណើរស្វែងរកការងារពីមួយកន្លែងទៅមួយកន្លែង។ 

ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រី ជំរុញឱ្យមានការរំលេចពីតម្លៃសង្គម និងមនោសញ្ចេតនាល្អក្នុងការធ្វើការងារក្នុងស្រុក និងប្រឈមការរើសអើងពេលទៅធ្វើការនៅប្រទេសថៃ ព្រមទាំងបង្ហាញតម្រូវការកម្លាំងពលកម្មដែលជាកត្តាសំខាន់ក្នុងការជួយលើកកម្ពស់ការវិនិយោគ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ក្នុងនាមក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះចំណាត់ការនិងវិធានការដ៏មានប្រសិទ្ធភាពរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវ: ដែលបានចូលរួមដោះស្រាយបានទាន់ពេលវេលានូវ ការផ្សព្វផ្សាយឱកាសការងារជូនដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃយ៉ាងគំហុក ហើយបានផ្តល់នូវកិច្ចសហការយ៉ាងល្អជាមួយក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់

ក្រសួងមហាផ្ទៃ នឹងបន្តពង្រឹងយន្តការ និងនីតិវិធីក្នុងការស្វែងរកឱកាសការងារជូនដល់ពលករកម្ពុជារាប់ម៉ឺននាក់ និងជាមូលដ្ឋានមួយដែលថ្នាក់ដឹកនាំក្រសួងមហាផ្ទៃអាចយកទៅពិគ្រោះយោបល់ជាមួយថ្នាក់ក្រោមជាតិក្នុងការចាត់ចែងណែនាំដល់ ពលករខ្មែរឱ្យមានលទ្ធភាពក្នុងការស្វែងរកមុខរបរនៅក្នុងប្រទេសល្អជាងការវិលត្រឡប់ទៅប្រទេសថៃវិញ ៕
























Previous Post Next Post