ឯកឧត្តម ឈួរ សុបញ្ញា រួមជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ រៀបចំពិធីបួងសួងដល់ទសបារមី និងក្រើនកម្លាំងបារមីអតីតមេទ័ពខ្មែរគ្រប់ជំនាន់ជួយរក្សាការពារនិងបង្កើនកម្លាំងកងទ័ពជួរមុខឱ្យរឹងមាំ និងអង់អាចដូចទ័ពសម័យអង្គរនៅលានព្រះបាទជាន់ទុកលើភ្នំបាខែង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឈួរ សុបញ្ញា រួមជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ រៀបចំពិធីបួងសួងដល់ទសបារមី និងក្រើនកម្លាំងបារមីអតីតមេទ័ពខ្មែរគ្រប់ជំនាន់ជួយរក្សាការពារនិងបង្កើនកម្លាំងកងទ័ពជួរមុខឱ្យរឹងមាំ និងអង់អាចដូចទ័ពសម័យអង្គរនៅលានព្រះបាទជាន់ទុកលើភ្នំបាខែង


ភ្នំពេញ៖
នាយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឈួរ សុបញ្ញា រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា រួមជាមួយព្រះសង្ឃ និងពុទ្ធបរិស័ទ បានរៀបចំពិធីបួងសួងដល់គុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក ដួងព្រះវិញ្ញណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរតាំងពីបឋមវង្ស និងកំពូលមេទ័ពខ្មែរគ្រប់ជំនាន់ ជួយបីបាច់ថែរក្សា ឃុំគ្រង និងប្រទានពរជ័យដល់វីរកងទ័ពរបស់កម្ពុជាដែលកំពុងឈរជើងប្រយុទ្ធការពារបូរណភាពទឹកដីដ៏អង់អាចក្លាហានតទល់ជាមួយពួកបច្ចាមិត្ត នៅសមរភូមិមុខតាមបន្ទាត់ព្រំដែន។ សូមឱ្យវីរកងទ័ពកម្ពុជាមានសុវត្ថិភាព និងទទួលបានជោគជ័យក្នុងបេសកកម្មការពារជាតិមាតុភូមិ។ និងក្រើនកម្លាំងបារមីអតីតមេទ័ពខ្មែរគ្រប់ជំនាន់ជួយរក្សាការពារនិងបង្កើនកម្លាំងកងទ័ពជួរមុខឱ្យរឹងមាំនិងអង់អាចដូចទ័ពសម័យអង្គរនៅលានព្រះបាទជាន់ទុកលើភ្នំបាខែង ក្រោយពីរៀបចំពិធីថ្វាយគ្រឿងសក្ការ:មហារាជទិសទាំង៤ និងបួងសួងលើកំពូលប្រាសាទបាខែងរួចមក ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះសង្ឃ និងពលរដ្ឋនៅក្នុងខេត្ដសៀមរាបប្រមាណ៣០០រូប។


ប្រាសាទភ្នំបាខែងត្រូវបានកសាងនៅឆ្នាំ៩០៧នៃគ.ស ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១។ ប្រាសាទនេះស្ថិតនៅចំពីលើកំពូលភ្នំធម្មជាតិមួយ ដែលមានទីតាំងនៅចំកណ្តាលទីក្រុងយសោធរបុរៈ ឬអង្គរទី១ហើយស្ថិតនៅចន្លោះប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ។ ចាប់ពីជើងភ្នំរហូតដល់កំពូលនៃប្រាសាទមានកម្ពស់ ៧៨ម៉ែត្រ ប្រាសាទនេះស្ថិតនៅចន្លោះភ្នំពីរទៀតដែរគឺ ភ្នំក្រោម និងភ្នំបូក[១]។ ប្រាសាទភ្នំបាខែងជាប្រាសាទមួយស្ថិតនៅលើភ្នំធម្មជាតិ ដែលគេចាត់ទុកជា ប្រាសាទភ្នំមានតួប៉មប្រាំខ្វែងគ្នា និងមានប្រាំថ្នាក់។ ប្រាសាទនេះស្ថិតនៅខាងឆ្វែងដៃផ្លូវពីប្រាសាទអង្គរវត្តទៅ ប្រាសាទបាយ័ន។ ប្រាសាទភ្នំបាខែងមានកំពស់ ៦៥ម៉ែត្រ។ ប្រាសាទភ្នំបាខែងមានកំពូល ១០៩ និងមានកំពស់ ៤៥ម៉ែត្រ។ ប្រាសាទនេះតំណាងឱ្យភ្នំព្រះសុមេរុ។ ប្រាសាទនេះមាន៧ជាន់ គឺជាន់ក្រោម ថ្នាក់ទាំងប្រាំ និងជាន់លើ ដែលតំណាងឱ្យឋានសួគ៌៧ជាន់ របស់ព្រះឥន្ទនៅក្នុងទេវកថារបស់ព្រហ្មញ្ញសាសនា។ កនែ្លងដែលភ្ញៀវទេសចរបរទេស តែងតែមកពពាក់ពពូនគ្នា មុនពេលដែលពួកគេត្រូវបញ្ចប់ ដំណើរទេសចរណ៍នៅលើទឹកដី ខេត្តសៀមរាប មុនពេល ដែលរាត្រីកាលមកដល់នោះ គឺប្រាសាទភ្នំបាខែង ទីនោះគឺជាទីប្រជុំនូវភ្ញៀវទេសចរ រាប់រយនាក់ក្នុងមួយថៃ្ងៗ ដើម្បីមើលថៃ្ងលិច និងមើលទេសភាព នៅតំបន់អង្គរស្ទើរតែទាំងមូល។

ក្នុងឱកាសនោះ ឯកឧត្តម ឈួរ សុបញ្ញា បានបួងសួងដល់ទេវតា និងទសបារមី សូមលោកជួយគ្រងរក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងក្រុមគ្រួសារផងដែរ។

ក្នុងពិធីបួងសួង សុំសេចក្ដីសុខនិងជ័យជំនះ ជូនថ្នាក់ដឹកនាំ និងជូនវីរកងទ័ពខ្មែរ ក៏បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលី ក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាជន។ការពលីជីវិតរបស់កងទ័ព នៅសមិរភូមិជួរមុខ ក្នុងពេលមានសង្រ្គាម គឺជាការលះបង់នូវគុណូបការៈ មិនអាចកាត់ថ្លៃបាន ក្នុងបុព្វហេតុការពារទឹកដី ការពារជាតិ មាតុភូមិពីសំណាក់សត្រូវ និងមិនឱ្យសត្រូវឈ្លានពានបានឡើយ។ ព្រមជាមួយនោះក៏បានបួងសួង ដល់វត្ថុសក្ដិសិទ្ធតាមជួយថែរក្សាការពារ វីរកងទ័ពខ្មែរឱ្យទទួលបានជោគជ័យ មានសុខភាពល្អ ចៀសឆ្ងាយពីជំងឺដង្កាត់ទាំងពួង ទទួលបានសុខសុវត្ថិភាព និងជោគជ័យក្នុងសមរភូមិ ជានិច្ចនិរន្តរ៍ និងសូមគោរពវិញ្ញាណក្ខនរបស់កងទ័ពកម្ពុជាយើង សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាជនទូទាំងប្រទេស នឹងចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជាជារៀងរហូត ៕















Previous Post Next Post