ឯកឧត្តម ឈួរ សុបញ្ញា៖ កងទ័ពដែលពលី គឺជាវីរជនរបស់ពលរដ្ឋខ្មែរគ្រប់រូប ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឈួរ សុបញ្ញា៖ កងទ័ពដែលពលី គឺជាវីរជនរបស់ពលរដ្ឋខ្មែរគ្រប់រូប ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី


ភ្នំពេញ៖
កាលពីថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ បានឯកឧត្តម ឈួរ សុបញ្ញា សមាជិកយុវជនថ្នាក់កណ្តាល និងជាប្រធានយុវជននិងរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាបានចូលរួមជាអធិបតីក្នុងចូលរួមជាអធិបតីក្នុងពិធីបង្សុកូលទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ពពលីកម្ពុជា ក្នុងពេលប៉ះទង្គិចជាមួយកងទ័ពថៃកាលពីថ្ងៃទី២៤-២៩ ខែកក្កដា ឆ្នាំ២០២៥ នៅវត្តកញ្ចំ ស្ថិតនៅឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ដោយមានការនិមន្តចូលរួមពីព្រះអនុគណស្រុកពារាំង ព្រះសង្ឃ នាយកសាលា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទសរុបប្រមាណ ២០០រូប។

ឯកឧត្តម ឈួរ សុបញ្ញា បានថ្លែងថា កងទ័ពដែលពលី គឺជាវីរជនរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី ហើយការធ្វើបុណ្យកុសលនាពេលនេះ គឺឧទ្ទិសជូនពួកគាត់ជាចម្បង និងអ្វីដែលវីរកងទ័ពពលី បានបូជាជីវិតដើម្បីជាតិនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប គឺមានការចង់ចាំជាប់ជានិច្ច នូវវីរភាពដ៏អង់អាចក្លាហាននេះ ។

ក្នុងឱកាសនោះឯកឧត្តមក៏បានបង្ហាញនូវមោទនភាព ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងក្នុងកិច្ចការការពារជាតិ ក៏ដូចជាស្វែងរកនូវការអន្តរាគមន៍ ដើម្បីបញ្ចប់នូវជម្លោះព្រំដែនកម្ពុជា-ថៃ រហូតមានកិច្ចព្រមព្រៀងបទឈប់បាញ់ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់ជម្លោះបានពេញលេញ ធ្វើឲ្យសភាពការណ៍ត្រឡប់មកល្អប្រសើរឡើងវិញ គឺការមាននូវសុខសន្តិភាព។

ជាមួយគ្នានោះដែរ ប្រជាជនបានថ្លែងអំណរគុណ ចំពោះវីរកងទ័ពកម្ពុជាគ្រប់រូប ដែលបានពុះពារការពារទឹកដី ហើយប្រជាពលរដ្ឋនៅសមរភូមិក្រោយ រង់ចាំគាំទ្រ និងលើកទឹកចិត្តជានិច្ច តាមរយៈការបញ្ចេញនូវសកម្មភាពសាមគ្គីភាព ៕














Previous Post Next Post