អភិសន្ដិបណ្ឌិត ស សុខា៖ រាជរដ្ឋាភិបាល នីតិកាលទី៧ បន្តប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងដាច់ខាតអំពើជួញដូរមនុស្ស និងបទល្មើសឧក្រិដ្ឋដទៃទៀត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិសន្ដិបណ្ឌិត ស សុខា៖ រាជរដ្ឋាភិបាល នីតិកាលទី៧ បន្តប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងដាច់ខាតអំពើជួញដូរមនុស្ស និងបទល្មើសឧក្រិដ្ឋដទៃទៀត


ភ្នំពេញ៖
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ មានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បន្តប្តេជ្ញាចិត្តប្រយុទ្ធប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃទៀត ដែលជាឧបសគ្គរារាំង ដល់ដំណើរការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ។

ការលើកឡើងរបស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី៩ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សុខដុមនីយកម្ម សាសនា នៅកម្ពុជា ជាសក្តានុពលក្នុងការប្រឆាំង អំពើជួញដូរមនុស្ សគ្រប់ទម្រង់ នាសម័យបច្ចេកវិទ្យា» នៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបន្តវេន ដឹកនាំប្រទេសជាតិ យ៉ាងស្វាហាប់ឆ្ពោះទៅ កាន់ ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ តាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបន្តប្តេជ្ញាចិត្ត ប្រយុទ្ធប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃទៀត ដែលជាឧបសគ្គរារាំង ដល់ ដំណើរការអភិវឌ្ឍន៍ជាតិគ្រប់វិស័យ»។

ទន្ទឹមនឹងនេះ ក្នុងនាម សម្ដេចធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ប្រកបដោយមោទនភាព ចំពោះភាពសុខដុមរមនា នៃគ្រប់ជំនឿសាសនានៅកម្ពុជា ដែលតែងតែរួមរស់ជាមួយគ្នាដោយសុខសាន្ត មានសាមគ្គីភាព និងកិច្ចសហការ ល្អគាំទ្រគ្នាទៅវិញទៅមកដោយភាពទន់ភ្លន់ មិនមានទំនាស់ មិនប្រទូស្តរ៉ាយគ្នា និងមិនដែលបង្កឱ្យមានការបែកបាក់ ក្នុងសង្គមជាតិឡើយ។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បន្ដថា មិនតែប៉ុណ្ណោះ សាសនាទាំងឡាយនៅកម្ពុជា បានឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈម ទាំងឡាយ ក្នុងសង្គម រួមទាំងអំពើជួញដូរមនុស្ស តាមរយៈការបង្ការទប់ស្កាត់ដោយការអប់រំបែបសីលធម៌ ៕














Previous Post Next Post