ឯកឧត្តមបណ្ឌិត នាង ផាត អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រួសារវីរកងទ័ពពលីជីវិតលើសមរភូមិជាមួយសៀមឈ្លានពាន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត នាង ផាត អញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រួសារវីរកងទ័ពពលីជីវិតលើសមរភូមិជាមួយសៀមឈ្លានពាន


ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១០  ខែសីហា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយឯកឧត្តមបណ្ឌិត នាងផាត ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាល និងចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពវីរជនការពារព្រំដែនដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធលើសមរភូមិជាមួយសង្គ្រាមឈ្លានពានរបស់សៀម ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ចំនួន៣គ្រួសាររួមមាន៖ -សពលោក ពេជ ង៉ោល នៅភូមិរំពុះ ឃុំមានជ័យ, -សពលោក ញាត ឈីន នៅភូមិបឹង ឃុំមានរិទ្ធ និង៣-សពលោកចាប ថី នៅភូមិព្រៃជ័រ ឃុំក្លែង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។


ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមបណ្ឌិតប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ក៏បាននាំនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ជូនដល់ក្រុមគ្រួសារសពចំពោះការបាត់បង់ស្វាមី ឪពុក ប្រកបដោយព្រហ្មវិហារធម៌ និងជាទីគោរពស្រឡាញ់បំផុត។ 


ក្នុងខណៈពេលដ៏សោកសង្រេងប្រកបដោយក្តីទុក្ខព្រួយនេះ ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ សូមសម្តែងនូវសេចក្តីសង្វេគក្រៃលែងក្នុងការបាត់បង់អាយុជីវិតរបស់វីរកងទ័ព ដែលបានលះបង់អស់ពីកម្លាំងកាយ បញ្ញាស្មារតី និងបានធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈសំដៅរួមចំណែកយ៉ាងមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា។


ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជនទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។


ក្នុងឱកាសនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បាននាំយកសម្ភារ និងថវិកាមួយចំនួនជូនដល់ក្រុមគ្រួសារសពទាំងបីផងដែរ ៕


















Previous Post Next Post