ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ៨រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខយោធិនកងពលតូចថ្មេីរជេីងលេខ៤២ និងតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ ព្រមទាំងបានបន្តចុះសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅគិលានដ្ឋានកងពលតូចលេខ៤២ ដែលរងរបួស និងមានជំងឺមកពីមណ្ឌលសុវត្ថិភាពបណ្តោះអាសន្ន ក្នុងព្រឹត្តិការណ៍ នៃការឈ្លានពាន និងជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមជូនពរដល់បងប្អូន កងទ័ពដែលរងរបួស និងមានជំងឺទាំងអស់សូមមានសុខភាពល្អ និងឆាប់ជាសៈស្បេីយ។
ក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ លោកជំទាវ នាយឧត្តមសេនីយ៍ និងប្រតិភូបាននាំយកអំណោយជាគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងថវិកា ជូនកងពលតូចថ្មេីរជេីងលេខ៤២ ថវិកា ១០លានរៀល, តំបន់ប្រតិបត្តិការសឹងងរឧត្តរមានជ័យ ថវិកា ១០លានរៀល, វរសេនាតូចវិស្វកម្មយោធភូមិភាគទី៤ ថវិកា ១លានរៀល និងឧបត្ថម្ភជូនអ្នកជំងឺ ១០០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត គិលានដ្ឋានកងពលតូចលេខ៤២ គិលានដ្ឋានតំបន់ប្រតិបត្តិការសឹក អ្នកជំងឺ និងរបួលម្នាក់ៗទទួលបានថវិកា ១០០,០០០រៀល ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផងដែរ ៕