ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញ ប្រទេសកម្ពុជាហើយ ដើម្បី​ទៅ​ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ព្រះមហាក្សត្រ និង​សម្តេច​ម៉ែ បានយាងចាកចេញពីរាជធានីភ្នំពេញ ប្រទេសកម្ពុជាហើយ ដើម្បី​ទៅ​ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន


ភ្នំពេញ៖
នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥នេះ ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ និង​សម្តេច​ព្រះមហា​ក្សត្រី នរោត្តម មុនិនាថ សីហនុ សម្តេចព្រះវររាជមាតាជាតិខ្មែរ បានយាងចាកចេញពីរាជធានីភ្នំពេញ ប្រទេសកម្ពុជាហើយ ដើម្បី​ទៅ​ពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

ក្នុងពេលដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង គង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទទួលជួយកិច្ចការទាំងឡាយក្នុងព្រះបរមនាម​ព្រះ​អង្គ ក្នុងនាមជាប្រមុខរដ្ឋស្តីទី។

សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានយកចិត្តទុកដាក់ខ្ពស់បំផុត លើព្រះរាជសុខភាព​របស់​ព្រះមហាក្សត្រខ្មែរ និងសម្តេចវររាជមាតាជាតិខ្មែរ ហើយបានថ្វាយក្រុមគ្រូពេទ្យ​ពិនិត្យព្រះរាជសុខភាពព្រះអង្គទាំងទ្វេជាទៀងទាត់ ដោយមួយឆ្នាំពិនិត្យព្រះរាជសុខ​ភាពថ្វាយព្រះអង្គទាំងទ្វេចំនួនពីរលើក។ លើកទី១ធ្វើឡើងនៅដើមឆ្នាំ ហើយលើកទី២ ធ្វើឡើងនៅចុងឆ្នាំ ៕


























Previous Post Next Post