រដ្ឋមន្ត្រីទេសចរណ៍៖ បេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េ ចិន ឆែក ជប៉ុន បារាំង​ និងអៀរឡង់ ជាអ្នកផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងព័ត៌មានពិតពីកម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្ត្រីទេសចរណ៍៖ បេក្ខជន និងបេក្ខនារីជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េ ចិន ឆែក ជប៉ុន បារាំង​ និងអៀរឡង់ ជាអ្នកផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងព័ត៌មានពិតពីកម្ពុជា


ភ្នំពេញ៖ នាព្រឹកថ្ងៃទី៦​ ខែសីហា​ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្អូនៗ ជាជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េ ចិន ឆែក ជប៉ុន​ បារាំង​ និងអៀរឡង់សរុបចំនួន៨០រូប នាទីស្តីការក្រសួង។ 


ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ប្អូនៗ ជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសកូរ៉េ ចិន ឆែក ជប៉ុន​ បារាំង​ ​និងអៀររឡង់សរុបចំនួន ៨០រូប​ មកកាន់ក្រសួងទេសចរណ៍ និងបានកោតសរសើរ អបអរសារទរ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់បេក្ខជន និងបេក្ខនារីជ័យលាភី ព្រមទាំងអរគុណចំពោះចំណាប់អារម្មណ៍ចង់ស្វែងយល់អំពីក្រសួងទេសចរណ៍។


បន្ទាប់ពីស្តាប់នូវចំណាប់អាម្មរណ៍ និងការបេ្តជ្ញាចិត្តដ៏មុតមាំក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិរបស់តំណាងនិស្សិតតាមប្រទេសគោលដៅនីមួយៗ រូចមក ឯកឧត្តមរដ្ឋមន្រ្តី បានមានមតិផ្តាំផ្ញើ និងបានគូសបញ្ជាក់អំពីតួនាទី និងកាតព្វកិច្ចរបស់យុវជនចំពោះប្រទេសជាតិ នៅពេលបំពញការសិក្សានៅបរទេស។ ក្រៅពីការសិក្សា ប្រជាជនកម្ពុជាម្នាក់  និស្សិតម្នាក់ៗ គឺជាទូតសុឆន្ទៈតំណាងកម្ពុជាក្នុងការបង្ហាញពីវប្បធម៌ បេតិកភណ្ឌ ប្រពៃណីទំនៀមទំលាប់ គោលដៅទេសចរណ៍ ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ចពិតរបស់ប្រទេសកម្ពុជាឱ្យប្រជាជនក្នុងប្រទេសដែលខ្លួនស្នាក់នៅ និងរៀនសូត្រ ព្រមទាំងដល់មិត្តភ័ក្តពីប្រទេសដទៃទៀតក្នុងពិភពលោក បានយល់ដឹងពីប្រទេសកម្ពុជា ជាពិសេសជួយចូលរួមប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបង្ខូចបង្កាច់ពីប្រទេសកម្ពុជានិងការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ នៅពេលបញ្ចប់ការសិក្សាដោយជោគជ័យ សូមបេក្ខជន បេក្ខនារី ត្រូវយកនូវចំណេះដឹង និងបទពិសេធល្អៗ ដែលទទួលបានពីបរទេស មកប្រើប្រាស់ និងចែករំលែកបន្តដល់យុវជន យុវនារីជំនាន់ក្រោយ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាល ទៅតាមជំនាញរៀងៗខ្លួន។


ទន្ទឹមនឹងនេះដែរ ​ឯកឧត្តមរដ្ឋមន្រ្តី បានរំលឹកពីសុភាសិតខ្មែរដែលចែងថា «នៅផ្ទះម្តាយទីទៃ ទៅព្រៃម្តាយតែមួយ» ដោយក្នុងករណីប្អូនៗ មានបញ្ហា  សំណូមពរអ្វីមួយនៅក្រៅប្រទេស សូមទំនាក់ទំនងទៅស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសដែលប្អូនៗ កំពុងរស់នៅ និងសិក្សា។ 


ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជំរុញលើកទឹកចិត្តដល់ប្អូនៗ ឱ្យចូលរួមឱ្យបានច្រើន និងជាប់លាប់ក្នុងកម្មវិធីដែលស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសដែលប្អូនៗ ស្នាក់នៅ និងសិក្សារៀនសូត្រ និងក្រុមការងារយុវជននៅទីនោះផងដែរ។


ឆ្លៀតក្នុងឱកាសនេះដែរ ​ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ជូនវត្ថុអនុស្សាវរីយ៍ជាសៀវភៅចំនួន២ក្បាលក្នុងម្នាក់ៗ ដែលមាន៖

*ទី១៖  អ្នកយុទ្ធសាស្រ្តវ័យក្មេងនៅអាស៊ី (សម្តេចតេជោ)

*ទី២៖ កូនប្រុសច្បងដ៏មានឥទ្ធិពល (សម្តេចធិបតី)


ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលេចបន្ថែមថាសៀវភៅទាំងពីរក្បាលនេះ នឹងជាត្រីវិស័យដ៏សំខាន់ ដែលប្អូនៗ អាចដកស្រង់សម្រាប់ជាបទពិសោធជីវិត និងជាមូលដ្ឋាន ដើម្បីតម្រង់អនាគតរបស់ខ្លួនលើវិថីការងារដែលប្អូនជ្រើសរើស។


ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់ប្អូនៗ ជ័យលាភីទាំងអស់ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច និងការសិក្សានាពេលខាងមុខ ៕

































Previous Post Next Post