រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារសំខាន់ៗរបស់ក្រសួង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្តីក្រសួងអធិការកិច្ច អញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារសំខាន់ៗរបស់ក្រសួង


ភ្នំពេញ៖
នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារសំខាន់ៗរបស់ក្រសួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការជាច្រើនរូប នៅទីស្ដីការក្រសួងអធិការកិច្ច។  

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យថ្នាក់ដឹកនាំ ត្រូវខិតខំជំរុញការរៀបចំឯកសារទស្សនទានស្តីពីការរៀបចំច្បាប់ស្តីពីអធិការកិច្ច ស្របតាមលិខិតលេខ ៩០១ សជណ.មទ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី សំដៅឈានទៅបញ្ចប់ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីអធិការកិច្ចឱ្យមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនអង្គប្រជុំនូវលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារក្របខ័ណ្ឌនិងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច ដែលបានប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឱ្យមានការចូលរួម ប្រកបដោយភាពសកម្ម និងបុរេសកម្មពីថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធទាំងអស់ក្នុងការជំរុញការងារសំខាន់ៗរបស់ក្រសួងឱ្យទទួលបានលទ្ធផលជាបន្ដបន្ទាប់ទៀត ៕

























Previous Post Next Post