ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរជាពលករ ដែលទើបអញ្ជើញមកពីប្រទេសថៃចំនួន ២០៥នាក់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរជាពលករ ដែលទើបអញ្ជើញមកពីប្រទេសថៃចំនួន ២០៥នាក់


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនា យុវជនស្រុកខ្សាច់កណ្តាល ខេត្តកណ្កាល និងសហការី​នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលជាពលករទើបអញ្ជើញមកពីប្រទេសថៃ ដែលរៀបចំឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្តាលមានសរុបចំនួន ២០៥នាក់។

នៅក្នុងពិធីសំណេះសំណានេះ គឺមានការអញ្ជើញចូលរួមផងដែរ ពីលោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សស្រុកខ្សាច់កណ្តាល និងសមាជិក សមាជិកា និងលោក លោកស្រី ដែលជា តំណាង រោងចក្រក្នុងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច ពិសេស ៧NGផងដែរ។

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់ប្រធានគណៈកម្មាធិការគណបក្សស្រុក និងមតិលើកឡើងដោយផ្តាល់តំណាងរោងចក្រ ស្តីអំពីឱកាសការងារថ្មីៗ ជូនដល់ពលករចំណាកស្រុកមកពីប្រទេសថៃរួចមក ឯកឧត្តមបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ការជួបជុំនៅថ្ងៃនេះ ដើម្បីសំណេះសំណាល និងសួរសុខទុក្ខដល់បងយើងដែលទើបវិលត្រឡប់មកពីប្រទេសថៃ ហើយការជួបជុំនេះបង្ហាញពីការខ្វល់ខ្វាយចំពោះសុខទុក្ខ ដល់បងប្អូនពលករយើងទាំងអស់ ជាពិសេសពីសំណាក់សម្តេចតេជោហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងគិតគូរពីសុខទុក្ខ ក៏ដូចជា សុខសុវត្ថិភាពនិងការរស់នៅរបស់បងប្អូនជានិច្ចកាល។ 

ឯកឧត្តមបណ្ឌិត កៅ ថាច បានរំលឹកថា សង្គ្រាមដែលបានកើតឡើងប៉ុន្មានថ្ងៃកន្លងទៅរាជរដ្ឋាភិបាលយើងមានការសោកស្តាយចំពោះការឈ្លានពានរបស់ភាគីសៀមមកលើបូរណភាពទឹកដីកម្ពុជា និងបានធ្វើឲ្យវីរ:កងទ័ពយើងបានពលី ក្នុងសមរភូមិ មាន អ្នកស្លាប់ របួសនិងមានជនភៀសសឹកចាកចោលលំនៅឋាន ហើយប្រទេសកម្ពុជាយើងធ្លាប់មានបទពិសោធន៍យ៉ាងគ្រប់គ្រាន់ចំពោះរឿងសង្រ្គាម ដូចនេះ យើងត្រូវការសង្រ្គាមទៀតទេ យើងត្រូវការសន្តិភាព និង មិនចង់បង្កសង្រ្គាមជាមួយប្រទេសណាមួយនោះទេ។

បន្ទាប់ពីសំណេះសំណាលរួច ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនជាពលករដែលទើបត្រឡប់មកពីប្រទេសសៀម ត្រូវនាំគ្នា ធ្វើការងារក្នុងស្រុករបស់យើង ដែលរាជរដ្ឋាភិបាលកម្ពុជា យើងបានផ្តល់ជូននូវឱកាសការងារថ្មីៗជាច្រើនកន្លែងសម្រាប់បងប្អូន និងមានជំនាញផ្សេងៗគ្នាជាច្រើន។  ជាពិសេស នៅស្រុកខ្សាច់កណ្តាល មានរោងចក្រច្រើន ផ្នែកមានដូជាឧស្សាហកម្មកាត់ដេរ, រោងចក្រផលិតខ្សែភ្លើង ជាដើម, ហើយបងប្អូនអាចចូលធ្វើការបានភ្លាមក៏បងប្អូនទទួលបានបៀវត្ស ស្របតាមសមត្ថភាពការងារ។

លើសពីនេះ ឯកឧត្តមបណ្ឌិតប្រតិភូ ក៏បានលើកទឹកចិត្តឲ្យបងប្អូនជាពលករមកពីប្រទេសថៃ អាចមានជម្រើសចូលបំពេញការងារក្នុងចំការ ឬដាំដុះបន្លែនៅកសិដ្ឋានជ័យធំដែលមានផ្ទះសំណាញ់ស្រាប់ ជាច្រើនខ្នង ហើយ បងប្អូន នឹងទទួលបានការបណ្តុះបណ្តាលជំនាញបន្ថែមទៀត ដូចជា៖ ការដាំដុះបន្លែ, ការចិញ្ចឹមសត្វ និងវារីវប្បកម្មជាដើម។

ជាមួយគ្នានោះដែរ នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឯកឧត្តមបណ្ឌិត កៅ ថាច បានបញ្ជាក់ជូនថា ដោយមានការគិតគូរពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានក្រុម ការងារថ្នាក់កណ្តាលចុះជួយខេត្តកណ្តាល តែងតែយកចិត្តទុក្ខដាក់ខ្ពស់ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលាជាពិសេសបងប្អូនដែលទើបវិលត្រឡប់មកពីប្រទេសថៃ ហើយនៅចំពោះមុខ សូមបងប្អូនយើងត្រូវតែខិតខំបំពេញការងារក្នុងស្រុកយើងឲ្យខ្លាំងមានចំណេះនិងជំនាញច្បាស់លាស់ថែមទៀត ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ជាតិទាំងអស់គ្នាជាមួយនិងរាជរដ្ឋាភិបាល។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលរួចមក ឯកឧត្តមបណ្ឌិតប្រតិភូ បានក៏បាននាំយកសម្ភារៈនិងគ្រឿងឧបភោគ បរិភោគមួយចំនួន មានដូជា៖ អង្ករ, ទឹកត្រី, ទឹកស៊ីអីវ, ត្រីខ, មី ជាដើម ដែលជាអំណោយរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ដើម្បីចែកជូនដល់បងប្អូន សម្រាប់យកទៅដោះស្រាយសម្រាលបន្ទុក ការលំបាកចំពោះមុខ មួយចំនួនក្នុងគ្រួសារ ទម្រាំទទួលបានការងារធ្វើនៅក្នុងស្រុក ៕
















Previous Post Next Post