ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ នាំយកទៀនវស្សា ប្រគេនព្រះសង្ឃ ក្នុងស្រុកកំពង់ត្រឡាច ចំនួន ៣០វត្ត ដើម្បីឧទ្ទិសជូនវីរកងទ័ពជួរមុខដែលបានពលីជីវិត ក្នុងសមរភូមិដើម្បីបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ នាំយកទៀនវស្សា ប្រគេនព្រះសង្ឃ ក្នុងស្រុកកំពង់ត្រឡាច ចំនួន ៣០វត្ត ដើម្បីឧទ្ទិសជូនវីរកងទ័ពជួរមុខដែលបានពលីជីវិត ក្នុងសមរភូមិដើម្បីបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា


ភ្នំពេញ៖
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងលោកជំទាវ យី សុភា នៅព្រឹកថ្ងៃអាទិត្យ ១រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញប្រគេនទៀនវស្សាដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៣០វត្ត ក្នុងស្រុកកំពង់ត្រឡាច ដើម្បីឧទ្ទិសបុណ្យកុសល ជូនដល់វីរៈកងទ័ពជួរមុខដែលបានពលីជីវិត ក្នុងសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជា។ 


ពិធីនេះប្រារព្ធធ្វើឡើងនៅវត្តច័ន្ទសូរិយា ហៅវត្តក្រឡាញ់ ស្ថិតនៅភូមិក្រឡាញ់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសិរីសម្មតិវង្ស ទេព ផាន ព្រះបាឡាត់គណរាជធានីភ្នំពេញ ព្រះគ្រូចៅអធិការទាំង ៣០វត្ត ក្នុងស្រុកកំពង់ត្រឡាច ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក លោកអភិបាល អភិបាលរងស្រុក  យុវជន រដ្ឋបាលឃុំ-ភូមិ ប៉ុស្តិ៍រដ្ឋបាលឃុំ ប្រជាការពារ និងប្រជាពលរដ្ឋជាច្រើនរូប។


ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ បានប្រគេនគ្រឿងទេយ្យទានក្នុងមួយវត្តៗរួមមាន៖​ ទៀនចំណាំព្រះវស្សា ១គូ, អង្ករ ១០០គីឡូក្រាម, មី ២កេស, ត្រីខ ២យួរ, ទឹកស៊ីអ៊ីវ ៤យួរ, ទឹកសុទ្ធ ២កេស, ទឹកក្រូច ១,កេស ស្ករស ២គីឡូក្រាម, អំបិល ២គីឡូក្រាម, សៀងផ្អែម ៥គីឡូក្រាម, ឆៃប៉ូវផ្អែម ៥គីឡូក្រាម, ទឹកដោះគោ ២កំប៉ុង, តែ ១កញ្ចប់ធំ, កាហ្វេ ១កញ្ចប់ធំ, ធូប ១ដុំធំ, និងបច្ច័យក្នុងមួយវត្តចំនួន ២៥០ដុល្លារ។ ប្រគេនបច្ច័យសម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក ចំនួន ៥,០០០ដុល្លារ សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្ត ប្រគេនបច្ច័យដល់ព្រះសង្ឃនៅវត្តច័ន្ទសូរិយាក្រឡាញ់ ២២អង្គ ក្នុងមួយអង្គថវិកា ៤០,០០០រៀល ជូនយាយជីតាជី ៦នាក់ ក្នុងម្នាក់ៗថវិកា ៤០,០០០រៀល ជូនថវិកាកូនសិស្សលោក ៦១នាក់ ក្នុងម្នាក់ៗថវិកា ២០,០០០រៀល ជូនប៉ុស្ដិ៍រដ្ឋបាលឃុំថវិកាចំនួន ១,០០០,០០០រៀល និងប្រជាការពារភូមិក្រឡាញ់ថវិកាចំនួន ៤០០,០០០រៀល និងឧបត្ថម្ភថវិកាចំនួន ២៥០ដុល្លារ សម្រាប់ការចំណាយរៀបចំតុបតែងក្នុងពិធី។ ក្នុងនោះដែរ លោកជំទាវឧកញ៉ា អ៊ឹង លីគាង អគ្គនាយិកាក្រុមហ៊ុនផលិតទឹកស៊ីអ៊ីវ ផេងលី បានចូលរួមទឹកស៊ីវអ៊ីវ ចំនួន ១២០យួរ និងបច្ច័យចំនួន ១,០០០,០០០រៀល។ 


តាមរយៈបុណ្យកុសលដែលកើតចេញពីការនាំទៀនព្រះវស្សា គ្រឿងបរិក្ខារទេយ្យទាន ព្រមទាំងបច្ច័យដែលបានប្រគេនព្រះសង្ឃនាឱកាសនេះ ឯកឧត្តមបណ្ឌិត និងលោកជំទាវ ក៏សូមឧទ្ទិសអត្ថមនុញ្ញផលនេះជូនដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដី នៃការប្រយុទ្ធគ្នារវាងកម្ពុជា-ថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ៕











Previous Post Next Post