ភ្នំពេញ៖ នារសៀលថ្ងៃ០៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ហេង ពៅ ព្រមទាំងឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងលោកជំទាវ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ផ្ទះមួយខ្នង ដែរមានទទឹង ៤.៥០ម៉ែត្រ និងបណ្តោយ ៨.៥០ម៉ែត្រ ដែរស្ថិតនៅភូមិជាចខាងត្បូង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រែវែង ជូនលោកយាយ សុខ សន ដែលជាជនចាស់ជរាមានជន្មាយុ៩១ឆ្នាំ។
សូមបញ្ជាក់ផងដែរថា ឯកឧត្តម និងលោកជំទាវ បានជូនអំណាយជាផ្ទះចែកជូនលោកយា លោកតាក្នុងឃុំជាចនេះ មានចំនួន៤រួចមកហើយ ៕









