អភិបាលខេត្តស្វាយរៀង ផ្តាំផ្ញើដល់អាជ្ញាធរ ត្រូវបន្តការយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ ពិសេស ធានានិរន្តរ៍ភាពនៃការផ្តល់សេវាសាធារណៈជូនពលរដ្ឋ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តស្វាយរៀង ផ្តាំផ្ញើដល់អាជ្ញាធរ ត្រូវបន្តការយកចិត្តទុកដាក់ អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ ពិសេស ធានានិរន្តរ៍ភាពនៃការផ្តល់សេវាសាធារណៈជូនពលរដ្ឋ


ភ្នំពេញ៖ នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ ៤៧អនក្រ.បក ស្តីពីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងប្រកាសលេខ ៤២២១ប្រក ស្តីពីបែបបទ និងនីតិវិធី នៃការស្នើសុំចុះបញ្ជី ការផ្តល់ ការកែតម្រូវទិន្នន័យ ការលុបបញ្ជី ការធ្វើមោឃភាព និងការដកហូតអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ព្រមទាំងបណ្តឹងមិនសុខចិត្ត។ 


ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ជាការពិតណាស់ ការងារអត្តសញ្ញាណកម្ម គឺជាការងារ ដ៏មានសារៈសំខាន់ និងជាកិច្ចការអាទិភាពមួយក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ  ក្នុងនោះការចុះបញ្ជីអត្រានុកូលដ្ឋាននឹងផ្តល់សារៈសំខាន់ធំៗចំនួន០២ គឺ៖ ទី១-កំណត់អត្តសញ្ញាណ តាមផ្លូវច្បាប់ អំពីព្រឹត្តិការណ៍ជីវិតរបស់បុគ្គលគ្រប់រូប ដែលជាការគាំទ្រដល់ការបង្កើតឯកសារ អត្តសញ្ញាណជាតិ និងទី២-បង្កើតបាននូវប្រភពទិន្នន័យតាមតម្រូវការសម្រាប់ប្រើប្រាស់ក្នុង ការវិភាគទាំងឡាយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងបង្កើតបាននូវស្ថិតិ អត្រានុកូលដ្ឋាន។


ឯកឧត្តមអភិបាលខេត្ត បានបន្តថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងមហាផ្ទៃជាសេនាធិការ បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុង ការជំរុញ និងពង្រឹងការផ្តល់សេវាអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ តាមរយៈការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជា បន្តបន្ទាប់ តួយ៉ាង ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧-២០២៦ ក៏ដូចជា ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ជាដើម។ 


ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ការងារអត្តសញ្ញាណកម្ម ដូចដែលអស់លោក លោកស្រី កងកម្លាំង និងមន្ត្រីរាជការជាអ្នកអនុវត្តផ្ទាល់ ពិតជាបានជ្រាបហើយថា ជាការងារដែលផ្តោត លើកិច្ចការចម្បងពីរគឺ ការគ្រប់គ្រងអត្តសញ្ញាណប្រជាពលរដ្ឋ និងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ។ ដូច្នេះការងារគ្រប់គ្រងប្រជាពលរដ្ឋ គឺជាឆ្អឹងខ្នង នៃការគ្រប់គ្រងរដ្ឋបាលដែនដី ថែរក្សា សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធានានូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋាន របស់បុគ្គល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ រីឯការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ គឺ សំដៅដល់ការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណបុគ្គល ដើម្បីផ្តល់សេវានានាជូនប្រជាពលរដ្ឋ ដូចជាការផ្តល់សំបុត្រកំណើត អត្តសញ្ញាណបណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ លិខិតឆ្លងដែន ជាដើម។


ក្នុងន័យនេះ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់អង្គសិក្ខាសាលាទាំងមូល សូមយកចិត្តទុកដាក់ស្ដាប់ នូវបទបង្ហាញដែលរៀបចំនាពេលបន្តិចទៀតនេះ និងចូលរួមបញ្ចេញមតិយោបល់ឲ្យបាន ផុលផុស លើកឡើងនូវសំណួរដែលលោក លោកស្រីជួបប្រទះក្នុងការអនុវត្តជាក់ស្តែងកន្លងមក ដើម្បីឲ្យគ្រូឧទ្ទេសដែលទទួលបានការផ្សព្វផ្សាយនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បកស្រាយជូនឲ្យបានច្បាស់ ពេលលោក លោកស្រីត្រឡប់ទៅបំពេញការងារវិញ អនុវត្តបានត្រឹមត្រូវតាមនីតិវិធី។


ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់អាជ្ញាមូលដ្ឋាន កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់នៅក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ ជាពិសេស ក្នុងការធានានិរន្តរ៍ភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក៏ដូចជាសេវាអត្រានុកូលដ្ឋាន នឹងសេវាអត្តសញ្ញាណកម្មនេះ ឲ្យបានត្រឹមត្រូវ ចៀសវាងការបង្កើតឲ្យមាននូវកំហុសឆ្គងនានា អាចបង្កឲ្យមាននូវផលវិបាកផ្សេងៗដល់ប្រជាពលរដ្ឋនៅពេលក្រោយ ហើយចំពោះករណី ស្នើសុំនានាពីសំណាក់ជនបរទេស ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះដោយហេតុថាការផ្តល់ ឯកសារមិនប្រក្រតីទាំង៥ ដល់ជនបរទេសស្មើនឹងការផ្តល់សញ្ជាតិដល់ជនបរទេសដោយខុសច្បាប់ ឯកសារទាំងនោះមានដូចជាសំបុត្រកំណើត សំបុត្របញ្ជាក់កំណើត អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សៀវភៅស្នាក់នៅ និងលិខិតឆ្លងដែន ដូច្នេះសូមច្បាស់លាស់ការងារនេះ និងគ្រប់គ្រងឲ្យបានល្អ ៕



















Previous Post Next Post