ឯកឧត្តមបណ្ឌិត អេង ចំរើន ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពត
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត អេង ចំរើន ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពត


ភ្នំពេញ៖
នៅព្រឹកថ្ងៃពុធ ទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អេង ចំរើន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពការងាររបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពត ដោយមានការចូលរួមពី ឯកឧត្តម ណក់ ពេជ្រពិជ័យ ទីប្រឹក្សាក្រសួង ស.អ.យ លោក ស៊ុយ សុភ័ក្រ្តវិបុល ប្រធានមន្ទីរ ស.អ.យ ខេត្តកំពត លោកស្រី លី គឹមលៀង អនុប្រធាននាយកដ្ឋានមនុស្សចាស់ និងអតីតយុទ្ធជន និងមន្រ្តីនៃមន្ទីរ ស.អ.យ ខេត្តកំពត សរុបចំនួន ២៨នាក់ នៅសាលប្រជុំនៃមន្ទីរ ស.អ.យ ខេត្តកំពត។

ជាលទ្ធផលសម្រេចបាន៖
-បានឈ្វេងយល់ពីសកម្មភាពការងារ បញ្ហាប្រឈម
-បានផ្តល់ការណែនាំជូនលោក លោកស្រីមន្រ្តីមន្ទីរស.អ.យ
-បន្ទាប់ពីកិច្ចប្រជុំរួចមក បានចុះពិនិត្យទីតាំងដីនិងអគារចាស់មួយកន្លែងរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ស្ថិតនៅភូមិតាអេង សង្កាត់កំពង់កណ្ដាល ក្រុងកំពត ខេត្តកំពត ដើម្បីត្រៀមរៀបចំជួសជុលកែលម្អឡើងវិញសម្រាប់ប្រើប្រាស់ជាស្នាក់ការផ្ដល់សេវាបន្ថែមទៀតដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពត ៕





















Previous Post Next Post