នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជួបទ្វេភាគីជាមួយ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជួបទ្វេភាគីជាមួយ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី


ភ្នំពេញ៖
នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានអញ្ជើញជួបទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រុី អេចជេ ម៉ូដ នីហ្សាមប៊ីន អេចជេ ចាហ្វា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណដល់ភាគីម៉ាឡេស៊ី ក្នុងការសម្របសម្រួល និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅសម្រាប់គណៈប្រតិភូកម្ពុជា។ 

ក្នុងឱកាសជំនួបទ្វេភាគី ភាគីកម្ពុជាទទួលបានការយកចិត្តទុកខ្ពស់ ពីឯកឧត្តម អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដែលបានបង្ហាញពីឆន្ទៈនៃការចង់ឃើញជោគជ័យនៃការអនុវត្តបទឈប់បាញ់រវាង ប្រទេសកម្ពុជា និងប្រទេសថៃ ដោយជំរុញឱ្យមានការបង្កើតឯកសារក្រមប្រតិបត្តិ (TOR ) នឹងជួយឱ្យឈានទៅការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AMT) ដែលនឹងក្លាយជាយន្តការតាមដានការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពខ្ពស់។ 

ក្រោមសម្របសម្រួលរបស់ភាគីម៉ាឡេស៊ីបានធ្វើឱ្យដំណើរការនៃកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋានរបស់ GBC នៃប្រទេសទាំងពីរ ក្នុងរយៈពេល៣ថ្ងៃនេះ ប្រកបដោយភាពវិជ្ជមាន និងធាតុចូលជាច្រើនរបស់កម្ពុជា ដែលភាគីថៃក៏បានយល់ស្រប ក្នុងទទួលយក ដោយឡែកភាគីថៃក៏មានចំណុចល្អខ្លះដែលកម្ពុជាទទួលយកបានដូចគ្នា។ 

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ក៏សូមរំលេចប្រសាសន៍របស់ឯកឧត្តម អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី លើកឡើងថា ‘’Peace is Expensive, Life is Precious, Time is Essence” ‘’សន្តិភាពពិតជាមានតម្លៃ ជីវិតពិតជាថ្លៃថ្លា ពេលវេលាគឺមានកំណត់’’ ៕










Previous Post Next Post