អភិបាលខេត្តរតនគិរី ​នាំយកស្បៀងអាហារនិងថវិកា ដែលជាអំណោយដែលបានមកពីប្រជាពលរដ្ឋ និងសម្បុរសធម៌ក្នុងខេត្ត ជូនវីរៈកងទ័ពសមរភូមិមុខទិសព្រះវិហារ​
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តរតនគិរី ​នាំយកស្បៀងអាហារនិងថវិកា ដែលជាអំណោយដែលបានមកពីប្រជាពលរដ្ឋ និងសម្បុរសធម៌ក្នុងខេត្ត ជូនវីរៈកងទ័ពសមរភូមិមុខទិសព្រះវិហារ​


ភ្នំពេញ៖
នាព្រឹកថ្ងៃទី២៣​ ខែសីហាឆ្នាំ២០២៥​ ឯកឧត្តម​ ញ៉ែម​ សំអឿន​ អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានដឹកនាំប្រតិភូខេត្តរតនគិរី​ នាំយកស្បៀងអាហារ និងថវិកា ដែលជាអំណោយដែលបានមកពីប្រជាពលរដ្ឋ និងសម្បុរសធម៌ក្នុងខេត្តរតនគិរី ជូនវីរៈកងទ័ពសមរភូមិមុខទិសព្រះវិហារ​។ 

ស្បៀងអាហារនិងថវិកាទាំងនេះប្រគល់ជូននៅកងពលធំ​ អន្តរាគមន៍លេខ ៣​សមរភូមិមុខ​ និងកងពលលេខ១២៨ ភូមិភាគ១ និងទីបញ្ជាការស្រាលភូមិភាគ ១ ទិសព្រះវិហារ​។ អំណោយទាំងនោះរួមមានដូចជា​ ម៉ូតូហុងដា​វេវ​ចំនួន​ ២គ្រឿង​ ថវិការសរុបចំនួន​ ៩០.០០០.០០០រៀល​ អង្ករសរុប ១២,៩តោន​ ទឹកសុទ្ធ ៣០០កេស​ មីកេសធំ​ ១២០កេស​ មីកេសតូច ៦៧៥កេស​ ទឹកផ្លែឈើ​ ១៨៧កេស​ ត្រីខកំប៉ុង​កេសធំ​ ១៣កេស​ និងគ្រឿងឧបភោគបរិភោគ​ សម្ភារៈប្រើប្រាស់មួយចំនួនទៀត។ 

អភិបាលខេត្តរតនគិរី ក៏បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះវិហារ សរុប ១១០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា​ ៥០.០០០រៀល និងឧបត្ថម្ភថវិកាជូនមន្ទីរពេទ្យខេត្ត​ព្រះវិហារ​ ថវិកាចំនួន​ ៥.០០០.០០០រៀល ផងដែរ ៕




















Previous Post Next Post