រដ្ឋបាលខេត្តកំពង់ស្ពឺ ទទួលសម្ភារៈថវិកាគ្រឿងឧបភោគ បរិភោគ របស់សប្បុរសជន និងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកគងពិសី
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋបាលខេត្តកំពង់ស្ពឺ ទទួលសម្ភារៈថវិកាគ្រឿងឧបភោគ បរិភោគ របស់សប្បុរសជន និងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រដ្ឋបាលស្រុកគងពិសី


ភ្នំពេញ៖
នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២៥នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញទទួលនូវសម្ភារៈគ្រឿងឧបភោគ បរិភោគ និងថវិកាពីសប្បុរសជនតាមរយៈកងរាជអាវុធហត្ថខេត្ត និងថ្នាក់ដឹកនាំ មន្ត្រីកងរាជអាវុហត្ថទូទាំងខេត្តកំពង់ស្ពឺ រួមនឹងរដ្ឋបាលស្រុកគងពិសី។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ស្មារតីជាតិនិយមបានផុសផុលឡើងយ៉ាងខ្លាំងក្លាជាទីបំផុតនៅទូទាំងខេត្តកំពង់ស្ពឺ នេះបញ្ជាក់ឱ្យឃើញថាស្មារតីសាមគ្គីជាតិឯកភាពជាតិ។ផលវិបាកនៃជម្លោះប្រដាប់អាវុធនាំមកនូវការខូចខាតច្រើនជាង ការខូចខាតរាងកាយទៅទៀត។ ជម្លោះនេះបន្សល់ទុកនូវរបួស ស្នាមផ្លូវចិត្ត វិបត្តិមនុស្សធម៌ និងទំនួលខុសត្រូវរបស់ជាតិដ៏ ស្មុគស្មាញ។ នៅពេលនេះ ប្រទេសកម្ពុជាស្ថិតនៅលើ ចំណុចប្រសព្វដ៏សំខាន់មួយដែលកម្លាំង ឯកភាព និងផែនការ យុទ្ធសាស្ត្រត្រូវតែដឹកនាំផ្លូវយើងដើម្បីឆ្ពោះទៅមុខ។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ការត្រៀមខ្លួនសម្រាប់ការដែលអាចកើតមាន ក្នុងពេលភ្លាមៗ និងរយៈពេលវែង យើងត្រូវទទួលស្គាល់ លទ្ធភាពនៃភាពតានតឹងបន្ថែម ឬការវាយប្រហារសងសឹកពី សត្រូវ។ កងកម្លាំងសន្តិសុខ និងអាជ្ញាធរមូលដ្ឋានត្រូវតែ ប្រុងប្រយ័ត្នជានិច្ច។ ទន្ទឹមគ្នានោះផងដែរ សាធារណជនត្រូវតែ ដឹង រៀបចំ និងសហការតាមការណែនាំពីថ្នាក់ជាតិ ដើម្បីធានា បាននូវសុវត្ថិភាព និងស្ថិរភាព។ ត្រូវមានការប្រុងប្រយ័ត្ន និងមិន ត្រូវភ័យស្លន់ស្លោទេ ព្រោះនេះគឺជាទំនួលខុសត្រូវរបស់ជាតិ។

ឯកឧត្តមបណ្ឌិត បានថ្លែងអំណរអរគុណដល់កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងរដ្ឋបាលស្រុកគងពិសី និង សប្បុរសជនញាតិមិត្តជិតឆ្ងាយដែលបាននាំបគ្រឿងឧបភោគ បរិភោគ ថវិកា តាមរយៈកងរាជអាវុធហត្ថខេត្ត និងសូមជូនពរជួបប្រទះតែនឹងពុទ្ធបរបួនប្រការ គឺអាយុៈ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕







Previous Post Next Post