រដ្ឋមន្រ្តីក្រសួងសាធារណការ អនុញ្ញាតឱ្យ នាយកប្រចាំតំបន់អាស៊ី The Report Company ចូលជួបសម្តែងការគួរសម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

រដ្ឋមន្រ្តីក្រសួងសាធារណការ អនុញ្ញាតឱ្យ នាយកប្រចាំតំបន់អាស៊ី The Report Company ចូលជួបសម្តែងការគួរសម


ភ្នំពេញ៖
នៅទីស្តីការក្រសួង នារសៀលថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោក Lucius Daniels នាយកប្រចាំតំបន់អាស៊ី The Report Company ចូលជួបសម្តែងការគួរសម និងផ្តល់បទសម្ភាសន៍ខ្លី ដោយមានការចូលរួមពី ឯកឧត្តម ជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។


ជំនួបនេះមានគោលបំណងផ្តល់បទសម្ភាសន៍ចែករំលែកទស្សនៈវិស័យ សមិទ្ធផល និងផែនការអនាគតរបស់ប្រទេសកម្ពុជា ក្នុងការងារសាធារណៈ និងការដឹកជញ្ជូនទៅកាន់ទស្សនិកជន ឥស្សរជនទូទាំងពិភពលោក តាមរយៈទស្សនាវដ្តី Newsweek ក្នុងការបង្ហាញប្រទេសកម្ពុជា ថាជាទិសដៅថាមវន្ត ស្ថិរភាព និងទាក់ទាញសម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ វឌ្ឍនភាពថ្មីៗ គម្រោងដែលកំពុងដំណើរការ និងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះកំណើនប្រកបដោយចីរភាព ៕













Previous Post Next Post