ភ្នំពេញ៖ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំឱ្យមានកម្មវិធីរត់ឆ្លងកាត់ឧបសគ្គ Preah Vihear Temple Run 2025 អបអរសាទរខួប ១៧ឆ្នាំ នៃប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ គឺជាខួប ១៧ឆ្នាំនៃការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយអង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដែលជាព្រឹត្តុការណ៍ដ៏មហោឡារិក និងជាមោទកភាពដ៏ធំធេងបំផុតសម្រាប់ កូនខ្មែរគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន។
ក្នុងឱកាសដ៏សំខាន់នេះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងឯកឧត្តម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ក៏បានចូលរួមរត់អបអរសាទរ ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះផងដែរ ៕











