ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកម្លាំងចម្រុះ បង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរដូវហាមឃាត់ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ទោ សោម ស៊ុន ដឹកនាំកម្លាំងចម្រុះ បង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងរដូវហាមឃាត់ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ



ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកងកម្លាំងចម្រុះ បង្ក្រាបឧបករណ៍ល្មើសនេសាទខុសច្បាប់ នៅមាត់តំបន់បឹងទន្លេសាប និងមាត់បឹងទន្លេឆ្មា ក្នុងរដូវបិទនេសាទ នៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ 


ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃ កងកម្លាំងចម្រុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ដែលមានកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាស្នូល បានធ្វើសកម្មភាពជាប្រចាំនៅក្នុងតំបន់បឹងទន្លេសាប ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាលទ្ធផល បទល្មើសនេសាទជាទ្រង់ទ្រាយធំ មិនមានការកើតឡើងជាថ្មីទៀតទេ ពិសេសការលួចឆក់ត្រី និងការអូសត្រជាក់ ត្រូវកងកម្លាំងយើងលុបបំបាត់បានស្ទើរតែទាំងស្រុង។ តែដោយឡែកនៅតែមានជនខិលខូចមួយចំនួន នៅតែបន្តលបលួចធ្វើសកម្មភាពដាក់ឧបករណ៍ល្មើសនេសាទខុសច្បាប់ដូចជា របាំងស្បៃអួនខុសទំហំ និងប្រវែងកំណត់ និងរបាំស្បៃមុង ដែលច្បាប់បានហាមឃាត់ដាច់ខាត នៅក្នុងភូមិសាស្ត្រព្រៃលិចទឹក ដែលជាតំបន់ជម្រកត្រីពងកូន នៅក្នុងរដូវបិទនេសាទនេះ ទោះបីកម្លាំងយើងធ្វើសកម្មភាពបង្ក្រាបជារៀងរាល់ថ្ងៃក្តី។ 


ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំប្រើប្រាស់ឧបករណ៍នេសាទ នឹងធ្វើសកម្មភាពនេសាទខុសច្បាប់ ក្នុងរដូវបិទនេសាទនេះ ដើម្បីរក្សាធនធានមច្ឆជាតិរបស់យើងឱ្យសំបូរឡើងវិញ និងសម្រាប់កូនចៅយើងនៅជំនាន់ក្រោយៗទៀត។ 


ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយកម្លាំងចម្រុះ បានប្តេជ្ញាចិត្តដាច់ខាត អនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងដឹកនាំណែនាំដោយផ្ទាល់របស់ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងការបន្តបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ សម្រាប់​សង្គម​ជាតិ​យើង​ទាំង​អស់​គ្នា​ ៕













Previous Post Next Post