ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំការធ្វើបទបង្ហាញស្ដីពីប្រព័ន្ធទិន្នន័យតាមដានថវិកាឃុំ សង្កាត់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំការធ្វើបទបង្ហាញស្ដីពីប្រព័ន្ធទិន្នន័យតាមដានថវិកាឃុំ សង្កាត់


ភ្នំពេញ៖
នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជាធិបតីដឹកនាំកិច្ចប្រជុំការធ្វើបទបង្ហាញស្ដីពីប្រព័ន្ធទិន្នន័យតាមដានថវិកាឃុំ សង្កាត់ សម្រាប់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោកអគ្គនាយករង លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋានរដ្ឋបាល និងតំណាងអង្គការយូនីសេហ្វ ព្រមទាំងមន្រ្តីពាក់ព័ន្ធប្រមាណ​ ៣០រូប។ 

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្តាប់នូវបទបង្ហាញស្តីពីប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងអង្គការយូនីសេហ្វ និងពិភាក្សាផ្ដល់យោបល់លើការរៀបចំប្រព័ន្ធខាងលើ ដើម្បីធានាប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ។ 

មុននឹងចាប់ផ្ដើមកិច្ចប្រជុំ ឯកឧត្តម សួស ប្រាថ្នា បានដឹកនាំអង្គប្រជុំគោរពវិញ្ញាណក្ខន្ធដល់វីរកងទ័ពរបស់កម្ពុជាយើងដែលបានពលីដើម្បីបុព្វហេតុជាតិមាតុភូមិក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ 

ក្នុងឱកាសនេះ ឯកឧត្តមអគ្គនាយក​ បានថ្លែងនូវការការកោតសរសើរដល់សហការីនៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ជាសេនាធិការឱ្យអគ្គនាយកដ្ឋានរដ្ឋបាល ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការយូនីសេហ្វនៅក្នុងដំណើរការរៀបចំប្រព័ន្ធតាមដានថវិកាឃុំ សង្កាត់ ឱ្យសម្រេចបានតាមលទ្ធផលរំពឹងទុក។ 

ទន្ទឹមនេះ ឯកឧត្តមអគ្គនាយក បានថ្លែងអំណរគុណដល់អង្គការយូនីសេហ្វ ដែលតែងតែជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងគាំទ្រដល់ក្រសួងមហាផ្ទៃ និយាយដោយឡែក ដើម្បីរួមចំណែកដល់ការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើការលើកកម្ពស់អភិបាលកិច្ចល្អនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ 

សូមជម្រាបជូនថា អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានសហការជាមួយអង្គការយូនីសេហ្វ ក្រោមក្របខណ្ឌអភិក្រមថ្មី គឺ«អភិក្រមរដ្ឋបាលថ្នាក់ក្រោមជាតិ» ដែលជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការថ្មីរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ឆ្នាំ២០២៤-២០២៨ ដើម្បីរៀបចំប្រព័ន្ធតាមដានលើការត្រួតពិនិត្យអំពីការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងដំណើរការរៀបចំ និងអនុម័តថវិកាឃុំ សង្កាត់ ស្របតាមស្មារតីសេចក្តីណែនាំលេខ០២៥ របស់ក្រសួងមហាផ្ទៃ និងការរីកចម្រើនផ្នែកឌីជីថល ក្នុងការឆ្លើយតបទៅនឹង  យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាទិភាពគន្លឹះទី៥ (បច្ចេកវិទ្យា) ៕
























Previous Post Next Post