ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត អញ្ជើញនាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃ ចំនួន០៧វត្ត ក្នុងក្រុងស្ទឹងត្រែង
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត អញ្ជើញនាំយកទៀនចំណាំព្រះវស្សា ប្រគេនព្រះសង្ឃ ចំនួន០៧វត្ត ក្នុងក្រុងស្ទឹងត្រែង


ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) តំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និងលោកជំទាវ ព្រមទាំងក្រុមការងារ នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញនាំយកទៀនចំណាំព្រះវស្សា បច្ច័យ និងទេយ្យវត្ថុប្រគេនព្រះសង្ឃ កំពុងគង់ចាំព្រះវស្សានៅវត្តចំនួន០៧ ដែរប្រារព្ធធ្វើឡើងស្ថិតក្នុងវត្តស្រះកែវមុន្នីវណ្ណ ភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ 


ពិធីបុណ្យចូលព្រះវស្សាគឺ ជាបុណ្យដែលមានមកតាមមាគ៌ាព្រះពុទ្ធសាសនា ដែលព្រះសង្ឃត្រូវចូល ព្រះវស្សាតាមពុទ្ធានុញ្ញាត រយៈពេល ៣ខែជារៀងរាល់ឆ្នាំ គឺចាប់ផ្តើមពីថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ ១៥កើត ខែអស្សុជ ហើយក្នុងអំឡុងពេលចូលវស្សាព្រះសង្ឃ គឺពុំអាចនិមន្តចេញពីវត្ត និងបិណ្ឌបាតដូច ធម្មតាបានឡើយ។ ពោលគឺជាពេលមួយសម្រាប់ព្រះសង្ឃត្រូវសិក្សារៀន សូត្រធម៌វិន័យ។ ដូច្នេះ ពុទ្ធបរិស័ទមានតួនាទីសំខាន់ណាស់ក្នុងការទំនប់បម្រុងចង្ហាន់ សម្ភារៈប្រើប្រាស់ ស្បង់ជីវរ និងភេសជ្ជៈជាដើមសម្រាប់ប្រគេនព្រះសង្ឃតាមសទ្ធាជ្រះថ្លា។


ទៀនព្រះវស្សាបច្ច័យ និងទេយ្យវត្ថុដែរបានប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ០៧វត្ត រួមមាន៖ ទានវស្សា ៧គូ, អង្ករ ៧០០គីឡូក្រាម, ទឹកសុទ្ធ ២៨កេស, ទឹកត្រី ២៨យួរ, ទឹកស៊ីអ៊ីវ ២៨យួរ, ត្រីខ ១៤យួរ និងបច្ច័យចំនួន ១២,២៤៦,០០០រៀល ៕













Previous Post Next Post