នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងអនុព័ន្ធយោធាអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

នាយឧត្តមសេនីយ៍ វង្ស ពិសេន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ និងអនុព័ន្ធយោធាអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម


ភ្នំពេញ៖
នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងលោក វរសេនីយ៍ទោ Mark Steffen Gottschalk នាយការិយាល័យអនុព័ន្ធយោធាអាល្លឺម៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋាន។

នៅក្នុងជំនួបនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងនូវការស្វាគមន៍ចំពោះការចូលជួបសម្តែងការគួរសមរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត និងអនុព័ន្ធយោធាអាល្លឺម៉ង់ ដោយបានវាយតម្លៃថា ជំនួបពិភាក្សានាពេលនេះបង្កើនបាននូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅក្នុងកិច្ចខិតខំប្រឹងប្រែងជាមួយកម្ពុជាតាំងពីការបញ្ជូនកងកម្លាំងមកស្វែងរកសន្តិភាព ក្នុងអំឡុងឆ្នាំ១៩៩១ រហូតដល់ចប់សង្គ្រាម អាល្លឺម៉ង់បានចូលរួមចំណែកជួយកសាង អភិវឌ្ឍកម្ពុជាលើច្រើនវិស័យដល់ពេលបច្ចុប្បន្ននេះ។  

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានបញ្ជាក់ជូនពីសភាពការណ៍នៅតំបន់ព្រំដែនរវាងកម្ពុជា និងថៃ ដើម្បីឱ្យអនុព័ន្ធយោធាក្ដាប់បានពីសភាពការណ៍ផងដែរ។ 

ក្នុងកិច្ចឆ្លើយតប ឯកឧត្តម Stefan Messerer មានគោលគំនិតចង់បន្តភ្ជាប់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាល្លឺម៉ង់ លើវិស័យយោធាមួយចំនួនដែលអាចធ្វើសហប្រតិបត្តិការជាមួយគ្នាបាននាពេលខាងមុខ ៕















Previous Post Next Post