ឯកឧត្តម ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារស្នាក់ការគណបក្សស្រុកស្ទោងថ្មីសម្រេចបានប្រមាណ ៦៧ភាគរយ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារស្នាក់ការគណបក្សស្រុកស្ទោងថ្មីសម្រេចបានប្រមាណ ៦៧ភាគរយ


ភ្នំពេញ៖
នារសៀលថ្ងៃសៅរ៍ ១០កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់អគារស្នាក់ការគណបក្សស្រុកស្ទោងថ្មី។

សូមជម្រាបថា ការសាងសង់អគារស្នាក់ការគណបក្សស្រុកស្ទោងថ្មី គឺដើម្បីជំនួសអគារស្នាក់ការគណបក្សចាស់ដែលមានសភាពទ្រុឌទ្រោម។ ការងារសាងសង់បានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើផ្ទៃដីប្រមាណ ២ហិកតា ដែលមានលទ្ធភាពប្រជុំសមាជិកបក្សសរុបចំនួន ១.០០០នាក់ ព្រមទាំងមានទីធ្លាហាត់កីឡា បណ្ណាល័យ និងសួនច្បារសម្រាប់បងប្អូនប្រជាពលរដ្ឋចូលលេងកម្សាន្ត ៕



















Previous Post Next Post