អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ណែនាំប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះការទិញផលិតផលតាមអនឡាញគ្មានប្រភពច្បាស់លាស់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ណែនាំប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះការទិញផលិតផលតាមអនឡាញគ្មានប្រភពច្បាស់លាស់


ភ្នំពេញ៖
អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការឆបោកប្រាក់តាមរយៈការទិញផលិតផលតាមអនឡាញ (Internet Purchasing Scam) សំដៅលើការទិញទំនិញ ឬសម្ភារៈនៅលើអនឡាញ ដោយពុំទទួលបានទំនិញ ឬសម្ភារៈនោះឡើយ។

ក្រុមឆបោកតាមរយៈប្រព័ន្ធបច្ចេកវិទ្យាបានបង្កើតគណនីបណ្តាញសង្គម និងគេហទំព័រ ក្លែងក្លាយ ដើម្បីធ្វើការផ្សព្វផ្សាយលក់ទំនិញ ក្នុងគោលបំណងឆបោកជនរងគ្រោះតាមរយៈបណ្តាញសង្គម និងគេហទំព័រនានាដូចជា Instagram, TikTok និងFacebook ជាដើម។

ថ្មីៗនេះមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានទទួលសេចក្តីរាយការណ៍ ពីជនរងគ្រោះដែលបានចាញ់ល្បិចឆបោកក្រុមជនខិលខូចទាំងនោះតាមរយៈការទិញទំនិញនៅលើបណ្តាញសង្គម ក្រុមឆបោកបានប្រើវិធីសាស្រ្តបោកប្រាសជនរងគ្រោះឱ្យទិញទំនិញដូចខាងក្រោម ៖

១. សម្ភារៈ ឬទំនិញលក់ជូនក្នុងតំលៃទាបជាងទីផ្សារ
២. មានសារសម្លេង និងការសរសេររៀបរាប់ពេញចិត្តនឹងទំនិញ( Feedback)
៣. មានទីតាំង និងអាស័យដ្ឋានលក់ដូរច្បាស់លាស់
៤. មានរូបភាពវិក្ក័យបត្រភ្ជាប់និងរូបភាពសម្ភារៈទាំងនោះ ក្រោយពីចរចាគ្នារួចជនរងគ្រោះបានយល់ព្រមទិញទំនិញ។ 

បន្ទាប់មកពួកគេ (ក្រុមឆបោក) បានផ្ញើរូបភាពសម្ភារៈ ដែលមានការសរសេរឈ្មោះ លេខទូរសព្ទ អាសយដ្ឋានជនរងគ្រោះ និងផ្ញើរូបភាពទំនិញទៅឱ្យជនរងគ្រោះ ដើម្បីមានការជឿជាក់។ ជនបោកប្រាសទាំងនោះបានតម្រូវឱ្យជនរងគ្រោះធ្វើការផ្ទេរប្រាក់តាមរយៈ KHQR ឬតាមប្រព័ន្ធធនាគារឯកជននានា ក្រោយពីទទួលប្រាក់នោះរួចហើយ ពួកគេ (ក្រុមឆបោក) នឹងធ្វើការ block chat ជនរងគ្រោះ ព្រមទាំងលុបចោលរាល់ការសន្ទនាទាំងអស់។

មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះការទិញទំនិញអនឡាញដូចខាងក្រោម៖
១. សូមត្រួតពិនិត្យគេហទំព័រលក់ទំនិញអនឡាញឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តទិញ
២. កុំធ្វើការវេរប្រាក់ មុនពេលមិនទាន់ទទួលបានទំនិញ
៣. ករណីសង្ស័យ គួរសួររកបញ្ជាក់ទីតាំង និងទៅទិញទំនិញផ្ទាល់
៤. សូមរាយការណ៍មកសមត្ថកិច្ចជំនាញដើម្បីជួយស្វែងរកដំណោះស្រាយ ៕
Previous Post Next Post