អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ ក្រើនរំលឹកប្រជាពលរដ្ឋប្រុងប្រយ័ត្ន អាជីវកម្មអនឡាញក្លែងក្លាយ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ ក្រើនរំលឹកប្រជាពលរដ្ឋប្រុងប្រយ័ត្ន អាជីវកម្មអនឡាញក្លែងក្លាយ


ភ្នំពេញ៖ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកប្រជាពលរដ្ឋ និងសាធារណជន សូមប្រុងប្រយ័ត្នចំពោះក្រុមជនខិលខូចដែលក្លែងបន្លំអត្តសញ្ញាណបុគ្គលជាម្ចាស់អាជីវកម្មតាមអនឡាញនៅលើបណ្តាញសង្គម ដើម្បីឆបោកប្រាក់ពីជនរងគ្រោះ តាមដំណាក់កាលដូចមានភ្ជាប់ក្នុងរូបភាព។


ជាថ្មីម្តងទៀត មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងផ្សព្វផ្សាយអប់រំ សូមឱ្យប្រជាពលរដ្ឋ និងសាធារណជន ត្រូវពិនិត្យ និងចូលរួមអនុវត្តឱ្យបានច្បាស់លាស់លើចំនុចមួយចំនួន ដូចខាងក្រោម៖


១. សូមត្រួតពិនិត្យគេហទំព័រផ្សព្វផ្សាយលក់ទំនិញឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តធ្វើការបញ្ជារទិញ។


២. សូមកុំទូទាត់ប្រាក់ជាមុន ប្រសិនបើលោកអ្នកមិនទាន់ទទួលបានទំនិញ។


៣. សូមអញ្ជើញមកដាក់ពាក្យបណ្តឹង ឬរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ប្រសិនបើលោកអ្នកចាញ់បោកឧក្រិដ្ឋជនបច្ចេកវិទ្យា។


៤. សូមចូលរួមទប់ស្កាត់បទល្មើសបច្ចេកវិទ្យា តាមរយៈធ្វើសេចក្តីរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ប្រសិនបើលោកអ្នកជួបប្រទះ និងសង្កេតឃើញជនសង្ស័យនៅតាមបណ្តាញសង្គមនានា ៕




Previous Post Next Post