ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ថែរក្សារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ថែរក្សារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ថែរក្សារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី និងមានសមាសភាពចូលរួមលោក-លោកស្រីស្នងការរង នាយ-នាយរងការិយាល័យ អធិការ-អធិការក្រុងស្រុកទាំង៩ មេបញ្ជាការ-មេបញ្ជារការរងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣ និង២០៣ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥០ឃុំ/សង្កាត់។ 


ឆ្លងតាមរយៈរបាយការណ៍ឆមាសទី១ ឆ្នាំ២០២៥ បានទទួលការវាយតម្លៃខ្ពស់លេីលទ្ធផលកិច្ចប្រតិបត្តិការ ដោយផ្តោតលើសភាពការណ៍សន្តិសុខនយោបាយ ការថែរក្សាសណ្តាប់ធ្នាប់សាធារណៈ និងការងាររបស់ជំនាញនីមួយៗ ដោយទទួលបាននូវគុណផល និងលទ្ធផលល្អប្រសើរ។ 


ឆ្លៀតឱកាសនេះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានកោតសរសើរចំពោះកម្លាំងនគរបាលទាំងអស់ក្នុងប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋបានជាប្រចាំ និងមានស្ថេរភាពល្អប្រសើរ។ ចំពោះកិច្ចការដែលត្រូវជំរុញបន្ត លោកស្នងការបានមានប្រសាសន៍ឱ្យពិនិត្យបន្ថែមទៀតជុំវិញមុខជំនាញដូចជា៖ ត្រួតពិនិត្យនិងផ្សព្វផ្សាយបន្ថែមការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា ការងារគ្រប់គ្រងជនបរទេសនិងបទល្មើសឆ្លងដែនខុសច្បាប់ កាត់បន្ថយបទល្មើសព្រហ្មទណ្ឌ ការងារប្រឆាំងការជួញដូរមនុស្ស និងការងារជំនាញផ្សេងៗទៀត។ 


ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានលើកឡើងនូវស្ថានការណ៍ថ្មីមួយចំនួនដែលកងកម្លាំងត្រូវយកចិត្តទុកដាក់ខ្ពស់ ជាពិសេសអំពីស្ថានការណ៍នយោបាយនៃជម្លោះតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដោយការណែនាំទៅកាន់កងកម្លាំង លោកស្នងការ បានជំរុញដល់កម្លាំងដែលត្រូវត្រៀមបំពេញកាតព្វកិច្ចនៅពេលរាជរដ្ឋាភិបាលមានតម្រូវការ ក្នុងនោះកម្លាំងនគរបាលការពារព្រំដែនដែលកំពុងហ្វឹកហាត់គឺត្រូវបន្តធ្វើការខិតខំហ្វឹកហាត់អោយបានម៉ឹងម៉ាត់ ដើម្បីត្រៀមជំនួយដល់កងទ័ពជួរមុខ ក្នុងនោះលោកស្នងការបានលើកឡើងថា បើទោះបីជាស្ថានភាពបច្ចុប្បន្នពុំសូវមានការកើនឡើងកំដៅយ៉ាងណាក៏ដោយប៉ុន្តែកងកម្លាំងយើងគឺនៅស្ថិតក្នុងការត្រៀមលក្ខណ:ជាប់ជានិច្ចក្នុងការទ្រទ្រង់ស្ថានការណ៍។


មុននឹងបញ្ចប់នៃកម្មវិធីប្រជុំ លោកឧត្តមសេនីយ៍ទោ ស្នងការបានផ្តល់កិត្តិយសឡើងផ្តល់ប័ណ្ណសរសើរដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលដែលបានចំណាត់ថ្នាក់លេខ១ ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដោយបានទប់ស្កាត់បទល្មើសមិនឱ្យកើតមាន ចំនួន៩ប៉ុស្តិ៍ ដោយលោកស្នងការបានធ្វើការកោតសរសើរចំពោះប៉ុស្តិ៍ដែលបានខិតខំប្រឹងប្រែងរហូតទទួលចំណាត់ថ្នាក់ល្អ និងបានជំរុញប៉ុស្តិ៍ផ្សេងៗទៀតឱ្យខិតខំបន្ថែមទៀតដើម្បីទទួលបានចំណាត់ថ្នាក់ល្អលើកក្រោយៗទៀត។


ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជំរុញអោយកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ត្រូវខិតខំបំពេញការងារជំនាញរបស់ខ្លួន និងគោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ ជាពិសេសប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងបានជូនពរដល់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ប្រកបដោយសុខភាពល្អមាំមួន ដើម្បីបន្តកិច្ចការបំរើជាតិមាតុភូមិ និងធានាបានការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ៕










Previous Post Next Post