អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមសកម្មភាពមនុស្សធម៌ ជួយដល់កងទ័ពដែលកំពុងតែឈរជើងតាមបន្ទាត់ព្រំដែន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមសកម្មភាពមនុស្សធម៌ ជួយដល់កងទ័ពដែលកំពុងតែឈរជើងតាមបន្ទាត់ព្រំដែន


ភ្នំពេញ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមសកម្មភាពមនុស្សធម៌ ជួយដល់កងទ័ពដែលកំពុងតែឈរជើងតាមបន្ទាត់ព្រំដែន ឱ្យកាន់ផុសផុល សកម្មភាពទាំងនេះ គឺជាការផ្ដល់នូវកម្លាំងចិត្តមួយធ្វើឱ្យកងទ័ពកាន់តែមានទឹកចិត្តដើម្បីការពារបូរណភាពទឹកដី ជាតិមាតុភូមិ។  


ការថ្លែងអំពាវនាវរបស់ឯកឧត្តម អ៊ុំ រាត្រី ក្នុងឱកាសដែរ ព្រះសង្ឃ រួមនឹងបងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បាននាំគ្នាស្រុះស្រួលគ្នាធ្វេីនំអន្សមដោយផ្ទាល់ ជាច្រើនដើម្បីយកមកជូនដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលពិធីនេះប្រារព្ធធ្វើឡេីងនៅថ្ងៃសៅរ៍ ទី០៥ ខែកក្កដា ឆ្នាំ ២០២៥ នៅយោធភូមិភាគ៥ ទីបញ្ជាការទិសទី១បន្ទាយមានជ័យ។ 


ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ ដែលបានរួមគ្នាក្នុងការធ្វើនំអន្សម ក៏ដូចជានាំយកនូវសាច់ គ្រឿងឧបភោគបរិភោគ ជូនដល់កងទ័ព ដែលបានកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី។ ជាមួយនឹងទឹកចិត្តដ៏ថ្លៃថ្លារបស់បងប្អូនប្រជាពលរដ្ឋក្នុងស្មារតីខ្មែររួបរួមសាមគ្គី លើកទឹកចិត្តដល់កងទ័ពដែលកំពុងតែ ឈរជើងការពារបូរណភាពទឹកដី ក៏ដូចជាបញ្ជាក់ឱ្យទឹកចិត្តខ្មែរជួយខ្មែរ បានចូលរួមចំណែកយ៉ាងធំធេង ជាមួយកងទ័ពរបស់យេីង។ 


សូមបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋដែលនាំយកនំអន្សម ជូនដល់កងទ័ពមានចំនួនជាង២ពាន់នំ សាច់គោចំនួនពីរក្បាល ទឹកសុទ្ធជាង៤០០យួរ គ្រឿងឧបភោគបរិភោគ ក្នុងនោះក៏មានថវិកាចូលរួមពីព្រះសង្ឃសរុបចំនួន ២លាន៣សែនរៀលផងដែរ ៕
















Previous Post Next Post