ឯកឧត្តម ចាយ បូរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ព្រឹន្ទបាលទោ ឆៃ រ័ត្ន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី សមរភូមិខេត្តព្រះវិហារ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ចាយ បូរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ព្រឹន្ទបាលទោ ឆៃ រ័ត្ន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី សមរភូមិខេត្តព្រះវិហារ


ភ្នំពេញ៖
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំប្រតិភូក្រសួងធម្មការ និងសាសនា គោរពវិញ្ញាណក្ខន្ធនិងឧទ្ទិសកុសលជូនដល់សពព្រឹន្ទបាលទោ ឆៃ រ័ត្ន នាយទាហានកងពលតូចអន្តរាគមន៍លេខ៩ វីរ:សេនាតូចអន្តរាគមន៍លេខ៣៩៤ ដែលបានពលីជីវិត ក្នុងជន្មាយុ៤៧ឆ្នាំ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី នៅលើសមរភូមិប្រយុទ្ធខេត្ត ព្រះវិហារ កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នៅគេហដ្ឋាន នៃសពស្ថិតនៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ ឯកឧត្តម ចាយ បូរិន និងគណប្រតិភូទាំងអស់ សូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះ អាល័យជាទីបំផុតជាមួយក្រុមគ្រួសារសពវីវៈកងទ័ពដ៏អង់អាចក្លាហាន និងបានចាត់ទុកការបាត់បង់វីរយុទ្ធជននេះគឺជាការបាត់បង់កូនប្រុស ជាបងប្រុស ដ៏មានគុណធម៌ សុជីវធម៌ កតញ្ញូ កតវេទិតាធម៌ចំពោះជីដូនជីតា ឪពុកម្តាយ មីងមា បងប្អូន ជាទីស្រលាញ់ ហើយក៏ជាការបាត់បង់យោធិនដ៏អង់អាចក្លាហាន ដែលតែងបានលះបង់អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី ធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា និងរួមសុខទុក្ខជាមួយប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត។

 ទោះបីរូបរាងកាយរបស់អស់លោក បានបាត់បង់ទៅក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះ កិត្តិយស សេចក្ដីថ្លៃថ្នូរភាពតស៊ូ និងស្នាដៃរបស់លោក បានចារឹកទុកក្នុងប្រវត្តិសាស្ត្រជាតិ និងស្ថិតនៅក្នុងដួងចិត្ត ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យុទ្ធមិត្តរួមអាជីព ព្រមទាំងប្រជាពលរដ្ឋខ្មែរទាំងអស់ជានិច្ចនិរន្តរ៍។

សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកស្រី​ ចាន់ បូរី ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ព្រិន្ទបាលទោ ឆៃ រ័ត្ន បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕









Previous Post Next Post