ឯកឧត្តម កែ គឹមយ៉ាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធប្រឆាំងជាមួយកងទ័ពសៀមឈ្លានពាន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម កែ គឹមយ៉ាន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក ដួង សំនៀង ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធប្រឆាំងជាមួយកងទ័ពសៀមឈ្លានពាន


ភ្នំពេញ៖
ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងក្រុមការងារ នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ ដែលបានពលីជីវិតនៅលើសមរភូមិប្រយុទ្ធខេត្តព្រះវិហារ កាលពីថ្ងៃសៅរ៍ ១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦៧ឆ្នាំ។ 


ឯកឧត្តម កែ គឹមយ៉ាន ពិតជាមានសេចក្តីក្រៀមក្រំជាទីបំផុតចំពោះមរណភាពរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៧ គឺជាបាត់បង់ឥស្សរជនស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងបានរួមចំណែកយ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូយ៉ាងអង់អាចក្លាហាន ជាមួយពួកសៀមឈ្លានពាន មកលើដែនអធិបតេយ្យភាពកម្ពុជាយើង។ ពលិកម្មពុំអាចកាត់ថ្លៃបានរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក សម្រាប់បុព្វហេតុការពារជាតិមាតុភូមិ និងសុខសន្តិភាពរបស់ប្រជាពលរដ្ឋខ្មែរនាពេលនេះ គឺជាគំរូវីរភាពដែលយុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូបនឹងចងចាំជានិច្ចនូវគុណូបការៈ និងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តមរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ជារៀងដរាបតទៅ។


ឯកឧត្តម កែ គឹមយ៉ាន សូមចូលរួម រំលែកទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងដល់ វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជះ បារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។


សពរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ដួង សំនៀង តម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តនិរោធរង្សី សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ៕










Previous Post Next Post