ជាក់ស្តែង កាលពីព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១០:០០នាទី លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការចូលរួមពីក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ ចុះសួសុខទុក លោកឧត្តមសេនីយ៍ត្រី គង់ គីនី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលកំពុងតែសម្រាកព្យាបាលជំងឺនៅគេហដ្ឋានរបស់លោក ស្ថិតក្នុងភូមិតេជោអភិវឌ្ឍន៍ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានសំណេះសំណាល ជាមួយនិងលោកឧត្តមសេនីយ៍ត្រី គង់ គីនីប្រកបដោយភាពស្និទ្ធស្នាល ព្រមទាំងបាននាំយកថវិកាចំនួន ១,២០០,០០០រៀល (មួយលានពីរសែនរៀល) និងគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករចំនួន ២បាវ, ទឹកសុទ្ធ ២កេស, មីជាតិ ២កេស និងទឹកផ្លែឈើ ២កេស ផងដែរ។
ក្រោយពីសំណេះសំណាលរួច លោកឧត្តមសេនីយ៍ត្រី គង់ គីនី និងភរិយា បានសម្តែងនូវអារម្មណ៍រំភើបសប្បាយរីករាយ ព្រមទាំងបានជួនពរជ័យដល់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមនិងក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺទាំងអស់ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕
















