ឯកឧត្តម ផន រឹម៖ គម្រោងផ្លូវនាវាចរណ៍ ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ផន រឹម៖ គម្រោងផ្លូវនាវាចរណ៍ ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ


ភ្នំពេញ៖
នាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា គម្រោងផ្លូវនាវាចរណ៍ ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូត ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាលប្រវែង ៥៤ គ.ម ,ខេត្តតាកែវប្រវែង ៦០គ.ម ,ខេត្តកំពតប្រវែង ៤៣គ.ម និងខេត្តកែបប្រវែង១៧,៥ គ.ម។

អ្នកនាំពាក្យរូបនេះ បានបន្តថា គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមការងារចុះពិនិត្យ ទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោ បានបញ្ចប់ការងារ សម្រាប់កំណាត់ទី១ក្នុងខេត្តកណ្តាល និងកំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងតាកែវ។

ឯកឧត្តមអ្នកនាំពាក្យ បានបន្ថែមថា ចំនួនបង្គោលដែលបានពិនិត្យ និងបោះរួចរាល់ក្នុងខេត្តកណ្តាលទាំងស្រុងសម្រាប់កំណាត់ទី២ មានចំនួន២៣២បង្គោល។

ឯកឧត្តម ផន រឹម បានបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងបានចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្រ្តខេត្តតាកែវ ដោយចាប់ផ្តើមបោះបង្គោលបន្តចាប់ពីព្រំប្រទល់ខេត្តកណ្ដាល និងខេត្តតាកែវ រហូតដល់ព្រំប្រទល់ខេត្តតាកែវ និងខេត្តកំពត ដែលដែលមានចំនួន ៥៥០បង្គោល។

ឯកឧត្តមបានបញ្ជាក់ទៀតថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសសម្រាប់ចុះពិនិត្យនិយាមកា និងធ្វើការផ្ទៀងផ្ទាត់ផែនទីសម្រាប់ទីតាំងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប បានបើកកិច្ចប្រជុំបន្តការងាររបស់ខ្លួន ដែលគ្រោងបោះជាង៨០០បង្គោលទៀត ដោយឆ្លងកាត់ខេត្តកំពតប្រវែង ៤៣ គ.ម និងខេត្តកែបប្រវែង ១៧,៥ គ.ម ៕



















Previous Post Next Post