ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋជាពលករទេីបត្រឡប់មកពីប្រទេសថៃ​តាមខ្នងផ្ទះ​ នៅស្រុកកំពង់ត្រឡាច
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋជាពលករទេីបត្រឡប់មកពីប្រទេសថៃ​តាមខ្នងផ្ទះ​ នៅស្រុកកំពង់ត្រឡាច

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អមដំណើរដោយក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្រឡាច រដ្ឋបាលឃុំកំពង់ត្រឡាច និងឃុំច្រេស បានអញ្ជើញ​ជួប​សំណេះសំណាល​ និង​សួរសុខទុក្ខប្រជាពលរដ្ឋ​ ដែលទើបមកពីប្រទេសថៃចំនួន ៥នាក់​ ស្ថិត​នៅឃុំកំពង់ត្រឡាចចំនួន​ ១នាក់​  និង​នៅឃុំច្រេសចំនួន ៤នាក់​។ 


ក្នុង​ឱកាស​នោះ​ ឯកឧត្តមបណ្ឌិត​ បានមានប្រសាសន៍​ថ្លែង​អំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋដែលទើបមកពីប្រទេសថៃទាំងអស់​ ដោយ​ហ៊ាន​សម្រេច​ចិត្ត​មក​ស្រុក​កំណើត​វិញ​ដេីម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​។ នេះជា​ការ​បង្ហាញ​ពី​ទឹកចិត្ត​របស់​បងប្អូន​​ជឿជាក់​មក​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​កំពុង​បង្កើត​ឱកាស​ការងារ​យ៉ាង​ច្រើន​ជូន​ប្រជាពលរដ្ឋ​បាន​ការងារ​ធ្វើ​កុំ​ឱ្យ​មាន​ការ​ចំណាក​ស្រុក​តទៅ​ទៀត​។  


ឯកឧត្ដម​បណ្ឌិត​ ក៏​បាន​​ផ្តាំ​ផ្ញើ​​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​ ត្រូវប្រញាប់​ប្រញាល់​ស្វែងរកការងារ​ក្នុង​ស្រុក​របស់​យើង​ ពីព្រោះជាពិសេស​ឱកាស​ការងារ​ក្នុង​ស្រុក​កំពង់ត្រឡាច​មាន​ច្រើន​កន្លែង​តាម​បណ្ដា​រោងចក្រ​កាត់ដេរ​។ តាម​រយៈ​ការសាកសួរពីបងប្អូនដែលបានទៅប្រទេសថៃ ចំពោះប្រាក់ខែដែលធ្វើការនៅប្រទេសថៃ គឺមិនសូវលើសប្រាក់ខែនៅស្រុកយើងប៉ុន្មានទេ។ ម្យ៉ាងវិញទៀត ធ្វើការនៅស្រុកយើងបានជួបជុំបងប្អូន និងមានពេលវេលាសម្រាប់ធ្វើការងារផ្ទះ ឬក៏អាចប្រកបមុខរបរដាំដុះ និងចិញ្ចឹមសត្វ​បន្ទាប់​បន្សំ​សម្រាប់ផ្គត់ផ្គង់ដល់ជីវភាពគ្រួសារបន្ថែមទៀតផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត​ បានឧបត្ថម្ភថវិកា​មួយ​ចំនួន​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំង ៥នាក់នោះ ៕









Previous Post Next Post