ឧត្តមសេនីយ៍ឯក យឹម លាង ជួបពិភាក្សាជាមួយក្រុមសន្តិសុខនាំមុខសិង្ហបុរី ស្ដីពីភារកិច្ចត្រូវត្រៀមការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូន នាយករដ្ឋមន្ត្រីសិង្ហបុរី ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឧត្តមសេនីយ៍ឯក យឹម លាង ជួបពិភាក្សាជាមួយក្រុមសន្តិសុខនាំមុខសិង្ហបុរី ស្ដីពីភារកិច្ចត្រូវត្រៀមការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូន នាយករដ្ឋមន្ត្រីសិង្ហបុរី ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជា


ភ្នំពេញ៖ នៅនាយកដ្ឋានអង្គរក្ស នាព្រឹកថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម ឧត្តមសេនីយ៍ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំ នាយកដ្ឋានអង្គរក្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្ដមសេនីយ៏ឯក ជុំ សាវុឌ្ឍ ប្រធាននាយកដ្ឋានអង្គរក្ស ព្រមទាំងមន្រ្តីជំនាញ អញ្ជើញជួបពិភាក្សាជាមួយក្រុមសន្តិសុខនាំមុខ នៃសាធារណរដ្ឋសិង្ហបុរី ដឹកនាំដោយ លោក KOH WEI KEONG ជំនួយការរង នៃស្នងការនគរបាល និងជាមេបញ្ជាការក្រុមសន្តិសុខនាំមុខ ស្ដីពីភារកិច្ចត្រូវត្រៀមការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូន ឯកឧត្ដម LAWRENCE WONG នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋសិង្ហបុរី និងលោកជំទាវ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ ៕














Previous Post Next Post