ឯកឧត្តម សុខ ផល និងឯកឧត្ដម កែវ វណ្ណថន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខជាតិប្រចាំឆមាសទី១ និងលើកទិសដៅបន្ត របស់ផែនសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សុខ ផល និងឯកឧត្ដម កែវ វណ្ណថន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខជាតិប្រចាំឆមាសទី១ និងលើកទិសដៅបន្ត របស់ផែនសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ


ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល និងឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខជាតិ ប្រចាំឆមាសទី១ និងលេីកទិសដៅការងារសម្រាប់ ឆមាសទី២ ឆ្នាំ២០២៥ របស់ផែនសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ប្រធានសេនាធិការដ្ឋាន ប្រធាន អនុប្រធានលេខាធិការដ្ឋាន លោកនាយការិយាល័យចំណុះនាយកដ្ឋានកណ្តាលសន្តិសុខ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិសរុបចំនួន ១០០រូប។


ជាកិច្ចចាប់ផ្តេីម ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ បេីកកិច្ចប្រជុំបូកសរុប សភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំ ឆមាសទី១ និងលើកទិសដៅការងារបន្តរបស់ផែនសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសូមកោតសរសេីរ វាយតំលៃខ្ពស់ដល់កងកម្លាំងនគរបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច ក្នុងការ ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនាពេលកន្លងមកទទួលបានលទ្ធផលល្អប្រសេីរ និងសូមបេីកកិច្ចប្រជុំចាប់ពីពេលនេះទៅ។


បន្ថែមលេីសនេះ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងមានការឯកភាពពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការចូលរួមពី ឯកឧត្តម អគ្គស្នងការរងទទួលផែន សន្តិសុខ គឺត្រូវឱ្យផែនការងារនីមួយៗមានកិច្ចប្រជុំ ដេីម្បីលេីកឡេីងបូកសរុបការងារ ក្នុងឆ្នាំ២០២៥ នេះ តាមរយៈកិច្ចប្រជុំនេះ គឺត្រូវពិភាក្សាគ្នារកចំណុចខ្លាំង និងចំណុចខ្សោយដេីម្បីលេីកទិសដៅការងារសម្រាប់ឆមាសទី២ទៅតាមអ្វីដែលបានកំណត់។


ក្នុងនោះ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានឯកភាពទាំងស្រុងទៅលេីរបាយការណ៍ របស់នាយកដ្ឋានកណ្តាលសន្តិសុខនៃអគ្គស្នងការនគរបាលជាតិ និងរាល់មតិយោបល់ដែលបានពិភាក្សាទៅលេីបទអន្តរាគមន៍និងសូមសម្តែងការកោតសរសេីរ និងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ការលះបង់របស់មន្ត្រីនគរបាលជាតិទាំងអស់ចំណុះនាយកដ្ឋានកណ្តាលសន្តិសុខ ដែលបានខិតខំ រួមគ្នាសម្រេចបាននៅសមិទ្ធផលនានាជាច្រេីនជូនជាតិ និងប្រជាពលរដ្ឋ រួមចំណែករក្សាបាននៅសន្តិសុខ ស្ថិរភាពនយោបាយ សន្តិសុខជាតិ និងការពារដាច់ខាតនៅបូរណភាពទឹកដី។


ជាទីបញ្ចប់ក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល ក៏បានស្នេីឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែនការងារ សន្តិសសុខ ត្រូវអនុវត្តទៅតាមទិសដៅដែលបានដាក់ចេញ និងបន្តយកចិត្តទុកដាក់បន្ថែមទៀតទៅលេីកិច្ចការងារ ការពារ រក្សាសន្តិសុខ សុវត្ថិភាពសង្គម ដេីម្បីឱ្យទទួលបានជោគជ័យ និងសម្រេចបានគ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃបានប្រគល់ជូន ៕










Previous Post Next Post