អភិបាលខេត្តពោធិ៍សាត់ ទទួលថវិកាពីសប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រ ក្នុងការចូលរួមចំណែកជួយឧបត្ថម្ភដល់កងកម្លាំងជួរមុខ និងជនភៀសខ្លួន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តពោធិ៍សាត់ ទទួលថវិកាពីសប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រ ក្នុងការចូលរួមចំណែកជួយឧបត្ថម្ភដល់កងកម្លាំងជួរមុខ និងជនភៀសខ្លួន


ភ្នំពេញ៖
ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បានទទួលថវិកាពីសប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រ ក្នុងការចូលរួមចំណែកជួយឧបត្ថម្ភដល់កងកម្លាំងយោធាជួរមុខ និងជនភៀសខ្លួន។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ ម្ចាស់ហាងផ្លែឈើ ស្រី មុំ អង្ករ ៥តោន លោក ហេង ម៉េង ថវិកា ១ពាន់ដុល្លារ និងលោក លី ហ្វេន អាជីវករខេត្តសៀមរាប អង្ករ ២តោន តាមរយៈ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត ប្រគល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់បែងចែកជូនដល់កងកម្លាំងយោធាជួរមុខ និងជនភៀសខ្លួន នេះជាការរួមចំណែកយ៉ាងសំខាន់សម្រាប់កងកម្លាំងជួរមុខ និងជនភៀសខ្លួន។

ថវិកាដែលបានចូលរួមឧបត្ថម្ភ ចេញពីទឹកចិត្តដ៏ល្អថ្លៃថ្លា និងជាកម្លាំងញើសឈាមរបស់បងប្អូន ជាគំរូវីរភាព ដ៏ឧត្តុង្គឧត្តមសម្រាប់ជាគុណប្រយោជន៍ និងបានជួយដល់ការងារមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលរងទុក្ខលំបាកពិតប្រាកដ និងជួយដល់កងកម្លាំងជួរមុខ និងជនភៀសខ្លួន ៕






Previous Post Next Post