ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ ​ដឹកនាំកិច្ចប្រជុំផ្ទៃ​ក្នុង​ក្រុម​ការងារ​កែ​ទម្រង់​រដ្ឋបាលសាធារណៈ​ក្រសួងធនធានទឹក និង​ឧតុនិយម​​
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម​រដ្ឋមន្ត្រី​ ថោ ជេដ្ឋា​ ​ដឹកនាំកិច្ចប្រជុំផ្ទៃ​ក្នុង​ក្រុម​ការងារ​កែ​ទម្រង់​រដ្ឋបាលសាធារណៈ​ក្រសួងធនធានទឹក និង​ឧតុនិយម​​

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ​ ១២រោច​ ខែ​អាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩​ ត្រូវនឹងថ្ងៃទី​២២​ ខែ​កក្កដា ឆ្នាំ​២០២៥​នេះ​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង​ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ​ នៅសាលប្រជុំនៃទីស្តីការក្រសួង​ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់​ ឯកឧត្តម​ លោកជំទាវ លោក លោកស្រី​ជាប្រធាន​ អនុប្រធាន និង​សមាជិកក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ​ក្រសួង​​ជាច្រើនរូប។​

 

សូមជម្រាបថា​ ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងធនធានទឹក និង​ឧតុនិយ​ម​​ បានបង្កើតឡើង​ ដើម្បីសម្របសម្រួល គាំទ្រ​ និង​ជំរុញ​​ដំណើរការ​នៃការពិនិត្យឡើងវិញ​ និង​ការវិភាគមុខងារ​ និង​រចនាសម្ព័ន្ធរបស់​ក្រសួង​​ឱ្យ​អនុវត្តដោយរលូន និងដើម្បី​ធានាឱ្យ​ការរៀបចំនិង​ការប្រព្រឹត្តទៅរបស់​ក្រសួង​កាន់តែ​​មានប្រសិទ្ធភាពខ្ពស់​។

 

សូមបញ្ជាក់ថា​ រាជរដ្ឋាភិបាល ​នីតិកាលទី៧ នៃរដ្ឋសភា​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​​ បានកំណត់ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ​គឺការធ្វើទំនើបកម្ម​ស្ថាប័នរដ្ឋ​ឱ្យក្លាយជារដ្ឋបាលសាធារណៈ​ទំនើបប្រកបដោយ​សមត្ថភាពខ្ពស់ ខ្លាំង​ វៃឆ្លាត​ និង​ស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍​ជូនប្រជាជនឱ្យកាន់តែប្រសើរ​​ និង​​បានដាក់ចេញនូវវិធានការគន្លឹះ​ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ​ដែលក្នុងនោះរួមមាន​ ការពង្រឹងសមត្ថភាព​ ​និង​សមិទ្ធកម្មស្ថាប័ន​ ដើម្បីលើកកម្ពស់​គុណភាពការងារ​ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព​ និង​ស័ក្តិសិទ្ធិភាព ៕​
















Previous Post Next Post