ឯកឧត្ដម កែ គឹមយ៉ាន៖ កម្ពុជាក្រោមការដឹកនាំប្រកបដោយថាមពល និងទស្សនៈវិស័យច្បាស់លាស់ របស់សម្តេចបវរធិបតី បន្តរក្សាការពារបានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ អធិបតេយ្យភាពទឹកដី និងការអភិវឌ្ឍគ្រប់វិស័យ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្ដម កែ គឹមយ៉ាន៖ កម្ពុជាក្រោមការដឹកនាំប្រកបដោយថាមពល និងទស្សនៈវិស័យច្បាស់លាស់ របស់សម្តេចបវរធិបតី បន្តរក្សាការពារបានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ អធិបតេយ្យភាពទឹកដី និងការអភិវឌ្ឍគ្រប់វិស័យ


ភ្នំពេញ៖ កាលពីព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារដឹកនាំរបស់គណបក្សប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ។


ឯកឧត្ដម កែ គឹមយ៉ាន បានពាំនាំបណ្តាំផ្ញើសួសុខទុក្ខពីថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា ជូនចំពោះសមាជិក សមាជិកា គណបក្ស និងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ រួចបានបន្ថែមថាទោះបីសភាពការនយោបាយ សន្តិសុខពិភពលោកនៅតែបន្តតានតឹង ក៏កម្ពុជាប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយថាមពល និងទស្សនៈវិស័យច្បាស់លាស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការបន្តអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោហ៊ុន សែន អគ្គមគទេសដ៏ឆ្នើមនៃប្រជាជាតិកម្ពុជា ប្រទេសយើងនៅតែបន្តរក្សាការពារបានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ អធិបតេយ្យភាពទឹកដី និងការអភិវឌ្ឍគ្រប់វិស័យ។


ឯកឧត្តម កែ គឹមយ៉ាន សូមកោតសរសើរនិងអគុណចំពោះចំពោះលទ្ធផលដែលសម្រេចបាន របសើគណកម្មាធិគណបក្សខេត្តបន្ទាយមានជ័យ តាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៤-២០២៨ និងកម្មវិធីនយោបាយនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាល ទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងបានអំពាវនាវ ណែនាំឱ្យបន្តរួមគ្នាអនុវត្តតាមផែនការដែលបានលើកឡើង និងត្រូវការពារដាច់ខាត អធិបតេយ្យភាព បូរណភាពទឹកដី រាជរដ្ឋាភិបាល ជាតិ សាសនា ព្រះមហាក្សត្រ ៕
























Previous Post Next Post