ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់សាលប្រជុំ នៅស្នាក់ការគណបក្សឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់សាលប្រជុំ នៅស្នាក់ការគណបក្សឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច


ភ្នំពេញ៖
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច អមដំណើរដោយក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សឃុំអូរឫស្សី បានអញ្ជើញពិនិត្យមើលវឌ្ឍនភាព នៃការសាងសង់សាលប្រជុំ នៅស្នាក់ការគណបក្សឃុំអូឬស្សី ស្ថិតនៅឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ 


ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអូរឬស្សី និងគណៈកម្មាធិការគណបក្សឃុំ ដែលបានសហការគ្នា អំពាវនាវរកមូលនិធិ ដេីម្បីទ្រទ្រង់ក្នុងការសាងសង់ស្នាក់ការ និងសម្រេចបានចេញជាសមិទ្ធផលមួយនេះ សម្រាប់ប្រេីប្រាស់តាមតម្រូវការរបស់គណៈកម្មាធិការគណបក្សឃុំ។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានចូលរួមចំណែកឧបត្ថម្ភថវិកាក្នុងការសាងសង់ចំនួន ៤,០០០,០០០រៀល ៕






Previous Post Next Post