អភិបាលខេត្តស្វាយរៀង ចុះត្រួតពិនិត្យ និងធ្វើការកំណត់ផ្ទៃអាងទឹក ទន្លេ ប្រឡាយ បឹងបួរ ដែលជាកម្មសិទ្ធិរបស់រដ្ឋ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តស្វាយរៀង ចុះត្រួតពិនិត្យ និងធ្វើការកំណត់ផ្ទៃអាងទឹក ទន្លេ ប្រឡាយ បឹងបួរ ដែលជាកម្មសិទ្ធិរបស់រដ្ឋ


ភ្នំពេញ៖
នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះត្រួតពិនិត្យ និងធ្វេីការកំណត់ផ្ទៃអាងទឹក ទន្លេ ប្រឡាយ បឹងបួរ ដែលជាកម្មសិទ្ធិរបស់រដ្ឋ ស្ថិតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង និងពិនិត្យលទ្ធភាពស្តារប្រភពទឹកឡើងវិញដេីម្បីទុកជាផលប្រយោជន៍សម្រាប់ស្រោចស្រពដំណាំកសិកម្ម និងប្រេីប្រាស់ឱ្យបានគ្រប់គ្រាន់ជូនដល់ប្រជាពលរដ្ឋ ជាពិសេសទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់ដោយខុសច្បាប់។

អញ្ជេីញចូលរួមអមដំណើរ លោកអភិបាលខេត្ត លោកប្រធាន អនុប្រធានមន្ទីរជំនាញពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋានមួយចំនួនទៀត។

ឯកឧត្តមអភិបាលខេត្ត បានលេីកឡេីងថា តាមការចុះសង្កេតពិនិត្យស្ថានភាព ប្រឡាយ បឹង និងព្រែកធម្មជាតិក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នាពេលកន្លងមកបានពិនិត្យឃើញថា ប្រឡាយ បឹង និងព្រែកធម្មជាតិមួយចំនួន មានសភាពរាក់ មិនអាចធ្វើជាអាងស្តុកទឹក សម្រាប់ប្រើប្រាស់ទាំងនៅរដូវប្រាំង និងរដូវវស្សា ជាហេតុធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេស ប្រជាកសិករ តែងតែមានការខ្វះខាតទឹកប្រើប្រាស់ក្នុងវិស័យកសិកម្ម ពុំអាចធ្វើការបង្កបង្កើនផលស្រូវ បានច្រើនដងក្នុងមួយឆ្នាំ ក៏ដូចជាខ្វះខាតទឹកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ដោយមើលឃើញពីភាពចាំបាច់ ដើម្បីធានានិរន្តរ៍ភាពនៃការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ សម្រាប់បម្រើឲ្យការស្រោចស្រពទាំងរដូវប្រាំង និងរដូវវស្សា ជាពិសេសដើម្បីចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងធនធានទឹក និងឧតុនិយម ក្នុងការអនុវត្តនូវគោលនយោបាយធារាសាស្ត្រ និងការបង្កើនផលិតភាពនៃការបង្កបង្កើនផលរបស់ប្រជាកសិករ គាំទ្រដល់ផែនការសកម្មភាពដែល មានកំណត់ក្នុងគោលនយោបាយជំរុញផលិតកម្មស្រូវ ក្នុងនាមរដ្ឋបាលខេត្ត ចុះពិនិត្យទីតាំងប្រឡាយ បឹង និងព្រែកធម្មជាតិក្នុង ភូមិសាស្ត្រខេត្ត ដែលមានសភាពរាក់ ដើម្បីជីកស្តារឡើងវិញ ឲ្យជ្រៅជាងមុន តាមលក្ខណៈបច្ចេកទេស ធ្វើយ៉ាងណាឲ្យប្រឡាយ បឹង និងព្រែកធម្មជាតិទាំងនោះ ក្លាយទៅជាអាងស្តុកសម្រាប់រក្សាទឹកទុក ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងវិស័យកសិកម្ម និងបម្រើឲ្យការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ជាដេីម ៕












Previous Post Next Post