ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកម្មវិធីដំណើរទស្សនកិច្ចរួមគ្នា ដើម្បីត្រួតពិនិត្យ និងស្វែងយល់ពីសារៈសំខាន់នៃតួនាទី និងភារកិច្ចរបស់បុគ្គលិកសង្គមកិច្ច នៅខេត្តសៀមរាប
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកម្មវិធីដំណើរទស្សនកិច្ចរួមគ្នា ដើម្បីត្រួតពិនិត្យ និងស្វែងយល់ពីសារៈសំខាន់នៃតួនាទី និងភារកិច្ចរបស់បុគ្គលិកសង្គមកិច្ច នៅខេត្តសៀមរាប


ភ្នំពេញ៖ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកម្មវិធីដំណើរទស្សនកិច្ចរួមគ្នា ដើម្បីត្រួតពិនិត្យ និងស្វែងយល់ពីសារៈសំខាន់នៃតួនាទី និងភារកិច្ចរបស់បុគ្គលិកសង្គមកិច្ច នៅខេត្តសៀមរាប ក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់បន្ថែមពីតួនាទី ភារកិច្ចរបស់បុគ្គលិកសង្គមកិច្ច ដែលបានផ្ដោតលើបទពិសោធល្អៗនៃការអនុវត្ត បញ្ហាប្រឈម និងសំណូមពរនានា។


ដំណើរទស្សនកិច្ចរួមគ្នាខាងលើមានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តមអនុរដ្ឋលេខាក្រសួងមុខងារសាធារណៈ លោកស្រីអភិបាលរងខេត្តទទួលបន្ទុក ក្រុមការងារនាយកដ្ឋានជំនាញនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិម្បទា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត តំណាងអង្គការយូនីសេហ្វ តំណាងកងរាជអាវុធហត្ថខេត្ត តំណាងស្នងការនគរបាលខេត្ត តំណាងមន្ទីរសុខាភិបាលខេត្ត តំណាងមន្ទីរកិច្ចការនារីខេត្ត តំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត។


ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សួស ប្រាថ្នា បានលើកឡើងពីការគាំទ្រសំខាន់ៗមួយចំនួនពីក្រសួងមហាផ្ទៃ ក៏ដូចជាការណែនាំ តម្រង់ទិសដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការងារសង្គមកិច្ច ជាពិសេសផ្ដោតលើកិច្ចការពារកុមារ ដែលជាកិច្ចការដ៏មានសារៈសំខាន់ត្រូវយកចិត្តទុកដាក់ ដើម្បីជាមូលដ្ឋានកសាងធនធានមនុស្សសម្រាប់អភិវឌ្ឍន៍ជាតិរបស់យើង។ 


សូមជម្រាបជូនដែរថា ក្រសួងមហាផ្ទៃ តាមរយៈការផ្ដល់កិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធបានខិតខំប្រឹងប្រែងក្នុងការគាំទ្រសកម្មភាពកិច្ចគាំពារដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលនូវគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត និងផែនការសកម្មភាពនានា។ តួយ៉ាង មានការកំណត់នូវមូលនិធិចំណាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធនឹងសកម្មភាពគាំពារសង្គម ការរៀបចំស្ដង់ដានីតិវិធីប្រតិបត្តិកិច្ចការពារកុមារសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យដាក់បញ្ចូលសកម្មភាពកិច្ចការពារកុមារចូលទៅក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ដែលកិច្ចការទាំងនេះ ជាយន្តការគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិនិងអ្នកពាក់ព័ន្ធដើម្បីអនុវត្តកិច្ចការនេះទទួលបានលទ្ធផលស្របតាមផែនការដែលបានគ្រោងទុក ៕




























Previous Post Next Post