កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ឃាត់ខ្លួនក្រុមក្មេងទំនើង ០២ក្រុម ដែលធ្វើសកម្មភាពជិះម៉ូតូដេញវាយគ្នា នៅក្នុងមូលដ្ឋានក្រុងស្វាយរៀង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ឃាត់ខ្លួនក្រុមក្មេងទំនើង ០២ក្រុម ដែលធ្វើសកម្មភាពជិះម៉ូតូដេញវាយគ្នា នៅក្នុងមូលដ្ឋានក្រុងស្វាយរៀង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់


ភ្នំពេញ៖
កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ២២និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានទទួលព័ត៌មានតាមរយ:លេខទូរស័ព្ទ ថាមានក្មេងទំនើង ០២ក្រុម កំពុងធ្វើសកម្មភាពជិះម៉ូតូដេញវាយគ្នា ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។ 

ក្រោយទទួលបានព័ត៌មានរួចមក និងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលបាលខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានធ្វើការស៊េីបអង្កេតស្រាវជ្រាវ និងត្រួតពិនិត្យកន្លែងកេីតហេតុ រួចសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ប្រុសនិងបន្តស្រាវជ្រាវទៀតឈាន ទៅឃាត់ខ្លួនជនសង្ស័យ ០៣នាក់បន្ថែមទៀត។

បច្ចុប្បន្នក្មេងទំនើងទាំង ០៥នាក់ នៃក្រុមក្មេងទំនើងទាំង ០២ក្រុម កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕








Previous Post Next Post