អភិបាលខេត្តកំពង់ចាម​ ចុះសួរសុខទុក្ខ​ពលរដ្ឋ ពុលចំណីអាហារ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកកោះសូទិន
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

អភិបាលខេត្តកំពង់ចាម​ ចុះសួរសុខទុក្ខ​ពលរដ្ឋ ពុលចំណីអាហារ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកកោះសូទិន


ភ្នំពេញ៖ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ​ នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ ដែលបានពុលចំណីអាហារ ជាច្រើនរូប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន។ 


ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានលើកទឹកចិត្តឱ្យបងប្អូនអ្នកជំងឺទាំងអស់ យកចិត្តទុកដាក់ ស្តាប់តាមតាមវេជ្ជបញ្ជា ដោយសម្រាកឱ្យបានគ្រប់គ្រាន់ ពិសារអាហារឱ្យបានទៀងទាត់ដើម្បីឱ្យអាការៈជំងឺឆាប់បានជាសះស្បើយ។ ទន្ទឹមនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ ឱ្យបង្កើនការយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ ប្រកបដោយវិជ្ជាជីវៈ ទើបទទួលបានការជឿជាក់ពីប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានប្រគល់ជូនថវិកា មួយចំនួនដល់ក្រុម គ្រូពេទ្យ ជាការលើកទឹកចិត្ត។ 


បើតាម លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន បានឱ្យដឹងថា ករណីប្រជាពលរដ្ឋពុលនំបញ្ចុកនេះ មានប្រមាណជា ៥៩ នាក់  ប៉ុន្តែក្នុងនោះ ប្រជាពលរដ្ឋដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន មានចំនួន ២១នាក់ប៉ុណ្ណោះ ដោយសារក្រៅពីនោះ ត្រូវបានព្យាបាលនៅផ្ទះ ឬនៅតាមពេទ្យឯកជន។លោកអភិបាលស្រុក​ បានបញ្ជាក់ថា រហូតមកដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋដែលបានពុលនំបញ្ចុកជាច្រើននាក់បានធូរសះស្បើយអស់ហើយ នៅសេសសល់តិចតួច ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះសុទិន ដោយករណីនេះមិនមានប្រជាពលរដ្ឋណាប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតនោះទេ។ 


គួររំលឹកផងដែរថា ករណីពុលនំបញ្ចុកនេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីប្រជាពលរដ្ឋទិញនំបញ្ចុកពីអ្នកលក់តាមភូមិ ដែលពួកគេបានទិញពីអ្នកផលិតម្នាក់ នៅភូមិផ្សារថ្មី ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដេីម្បីទៅលក់បន្ត។ បើតាមការរៀបរាប់របស់អ្នកជំងឺថា ពួកគាត់បានទិញនំបញ្ចុកពីអ្នកលក់តាមភូមិនៅតំបន់ផ្សេងៗ ដូចជាភូមិវាល ទួលកំពត ទួលធាតុ ទួលក្តុល ផ្សារថ្មី ប៉ាក់ណាម និងដំណាក់ស្វាយ។ បន្ទាប់ពីទទួលទានបានប្រហែល ២ម៉ោង ពួកគាត់ចាប់ផ្តើមមានអាការៈក្អួត រាគជាច្រើនលើក និងខ្សោយកម្លាំង ដែលជាសញ្ញាច្បាស់នៃការពុលអាហារ។ អាការៈទាំងនេះបានបង្ខំឱ្យអ្នកជំងឺជាច្រើនត្រូវស្វែងរកការព្យាបាលជាបន្ទាន់ផងដែរ ៕












Previous Post Next Post