ឯកឧត្តម ឆាយ ឫទ្ធិសែន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំចែករំលែកព័ត៌មានមិនពិត ដែលអាចបណ្ដាលឱ្យកងទ័ពកម្ពុជា មានការបាក់ទឹកចិត្ត ផ្ទុយមកវិញត្រូវមានការជឿជាក់លើប្រភពព័ត៌មានពិតរបស់រាជរដ្ឋាភិបាល ដើម្បីជាការលើកទឹកចិត្តដល់កងទ័ពជួរមុខ
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តម ឆាយ ឫទ្ធិសែន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំចែករំលែកព័ត៌មានមិនពិត ដែលអាចបណ្ដាលឱ្យកងទ័ពកម្ពុជា មានការបាក់ទឹកចិត្ត ផ្ទុយមកវិញត្រូវមានការជឿជាក់លើប្រភពព័ត៌មានពិតរបស់រាជរដ្ឋាភិបាល ដើម្បីជាការលើកទឹកចិត្តដល់កងទ័ពជួរមុខ


ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៥រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ..២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឆាយឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស បានអញ្ជើញសំណេះសំណាលជាមួយអាជ្ញាធរស្រុកឃុំ ភូមិ នៃស្រុកទឹកផុស សរុបចំនួន ៣៦០រូប នៅសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង


ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ ទាំង៩ ក្នុងស្រុកទឹកផុស  ព្រមទាំងសមាជិកសមាជិកានៃអង្គពិធី ដែលក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងទាំងបីប្រភេទ ក្រុមប្រឹក្សាឃុំ មេឃុំ ប្រធាន អនុប្រធានសមាជិក សមាជិកាភូមិ។


បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់ លោក សូត្រ សង់ អភិបាលនៃគណៈអភិបាលស្រុកទឹកផុស រួចមក ឯកឧត្តម ឆាយ ឫទ្ធិសែនបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ និងការរីកចម្រើននៅក្នុងស្រុកទឹកផុស ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្ទសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះ អង្គពិធីទាំងមូល។


ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ដ្រី បានមានប្រសាសន៍សំណេះសំណាលដោយបានលើកឡើងអំពីបច្ចុប្បន្នភាពនៃសភាពការណ៍ទូទៅនៅតាមខេត្តជាប់បន្ទាត់ព្រំដែនកម្ពុជា ថៃ ជាពិសេស ស្ថានភាពនៃភាពអង់អាចក្លាហានរបស់វីរកងទ័ពជួរកម្ពុជា ទល់នឹងទង្វើឈ្លានពានពីកងទ័ពថៃ មកលើបូរណភាពទឹកដី និងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នកងទ័ពកម្ពុជាមានប្រៀប និងបន្ដគ្រប់គ្រងនៅគ្រប់សមរភូមិ។ 


ឯកឧត្ដមរដ្ឋមន្ដ្រី បានគូសបញ្ចាក់ថា ក្នុងសម័យកាល តេជោ-ធិបតី ប្រទេសកម្ពុជា មានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការការពារ និងការឆ្លើយតបដោយកម្លាំងប្រដាប់អាវុធតបត ប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃដោយប្រដាប់អាវុធផងដែរ ទន្ទឹមនឹងការប្រើប្រាស់យន្ដការច្បាប់អន្ដរជាតិ តាមរយៈការដាក់ពាក្យបណ្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតីភាពរបស់កម្ពុជា។ 


ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលជាសមរភូមិក្រោយ បន្ដរក្សាសាមគ្គីភាពឯកភាព ដើម្បីលើកទឹកចិត្តដល់កងទ័ពជួរមុខយើង ព្រមទាំងបន្ដគាំទ្រ និងជឿជាក់លើការសម្រេចចិត្ត និងការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យជាតិ មិនឱ្យបាត់បង់ទោះក្នុងតម្លៃណាក៏ដោយ។ 


ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានអំពាវនាវដល់បងប្អូនក្នុងអង្គពិធីកុំមានការចែករំលែកព័ត៌មានមិនពិត គ្មានប្រភពច្បាស់លាស់ ដែលអាចបណ្ដាលឱ្យកងទ័ពកម្ពុជា មានការបាក់ទឹកចិត្ត ផ្ទុយមកវិញត្រូវមានការជឿជាក់លើប្រភពព័ត៌មានពិតរបស់រាជរដ្ឋាភិបាល ដើម្បីជាការលើកទឹកចិត្តដល់កងទ័ពជួរមុខ ព្រមទាំងដើម្បីរក្សាភាពស្ងប់ស្ងាត់របស់ប្រជាជនផងដែរ។ 


ជាទីបញ្ចប់ ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានប្រកាសថ្កោលទោសចំពោះ ការឈ្លានពានរបស់ថៃ ដែលបានបើកការវាយប្រហារដោយគិតទុកជាមុន និងដោយចេតនាមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា នៅតាមតំបន់ព្រំដែន រួមទាំងប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងមុំបីក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ៕



























Previous Post Next Post