ឯកឧត្តមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យក្រុមការងារស្រាវជ្រាវមកពី Australia Awards Cambodia ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្រា្តលី ពិគ្រោះយោបល់
គេហទំព័រ (www.monpunleudailynews.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ឯកឧត្តមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យក្រុមការងារស្រាវជ្រាវមកពី Australia Awards Cambodia ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្រា្តលី ពិគ្រោះយោបល់


ភ្នំពេញ៖  ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមទាំងសហការី បានអនុញ្ញាតឱ្យក្រុមការងារស្រាវជ្រាវអញ្ជើញមកពី Australia Awards Cambodia ក្រោមជំនួយរបស់រដ្ឋាភិបាលអូស្រា្តលី ពិគ្រោះយោបល់សម្រាប់ការសិក្សាស្រាវជ្រាវលើប្រធានបទស្តីពី “Unlocking New Source of Agriculture’s Growth: Assessing Roles of Finance to Modern Agriculture”។ 


សូមជម្រាបថា៖ ការសិក្សាស្រាវជ្រាវនេះមានគោលបំណងស្វែងយល់ពីតួនាទីរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការគាំទ្រដល់សហគមន៍កសិកម្មទំនើប ដើម្បីមានមូលដ្ឋានរៀបចំគោលនយោបាយដែលគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យកសិកម្ម។


កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅការិយាល័យកណ្តាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ៕














Previous Post Next Post